ព័ត៌មានអន្តរជាតិ

វាយប្រហារដោយភេវរកម្ម សម្លាប់ជនជាតិអ៊ីរ៉ង់អស់ ១៥នាក់ នៅកណ្តាលទីក្រុងមួយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងជាច្រើននាក់ បានសម្រុកចូលទីសក្ការៈបូជា មួយកន្លែងនៅក្នុងទីក្រុង Shiraz ប្រទេសអ៊ីរ៉ង់ហើយបានបើកការ បាញ់ប្រហារធ្វើឲ្យស្លាប់មនុស្ស យ៉ាងហោចណាស់ ១៥នាក់ភ្លាម និងរបួសជាង ១០នាក់ផ្សេងទៀត។

ប្រភពដដែលបានសរសេរទៀតថា សកម្មភាពវាយប្រហារនេះ ត្រូវបានអ៊ីរ៉ង់ចាត់ចូលជា សកម្មភាពភេវរកម្មហើយជឿជាក់ថា វាត្រូវបានរៀបចំ និងធ្វើផែនការឡើងដោយ ក្រុមនិកាយជ្រុលនិយមមួយចំនួន ដែលស្ថិតនៅក្នុងប្រទេស។

ក្នុងចំណោមអ្នករងគ្រោះ មានស្ត្រីម្នាក់និងកុមារម្នាក់ប៉ុណ្ណោះ ហើយខ្មាន់កាំភ្លើងចំនួន ២នាក់ ត្រូវបានចាប់ខ្លួនខណៈដែលប៉ូលីស និងក្រុមការងារពាក់ព័ន្ធ កំពុងបន្តតាមចាប់ខ្មាន់កាំភ្លើង ផ្សេងទៀតដែលកំពុងរត់គេចខ្លួន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top