ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធារដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារ នៅក្រុង Yan’an ខេត្តShaanxi និងAnyang ខេត្ត Henan លោកបានគូសបញ្ជាក់ថា ការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ភារកិច្ចពិបាកបំផុតនិងធ្ងន់បំផុត នៅតែ ស្ថិតនៅជនបទ ។
ត្រូវរៀនសូត្រនិងអនុវត្ត ដោយគ្រប់សព្វនូវស្មារតី នៃសមាជកបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ជនបទជាអាទិភាព ពង្រីកស្មារតី Yan’an និងស្មារតីប្រឡាយទឹក Hongqi ពង្រឹងនិងពង្រីកសមិទ្ធផល នៃយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុប បំបាត់ភាពក្រីក្រ ជំរុញដោយគ្រប់ជ្រុង ជ្រោយ នូវការស្តារនិងអភិវឌ្ឍជនបទ ខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវទំនើបកម្មវិស័យ កសិកម្មនិងជនបទ ។
ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា លោក Xi Jinping បានចុះទៅដល់ជន បទ សាលារៀន មូលដ្ឋានអប់រំពណ៌ក្រហម និងអង្គភាពអភិរក្សវត្ថុបុររាណ ជាដើមនៃក្រុងក្រុងYan’an ខេត្ត Shaanxi និង Anyang ខេត្ត Henan ប្រទេសចិន ដើម្បីធ្វើការត្រួតពិនិត្យការងារ៕