ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង រិះគន់កូរ៉េខាងត្បូង ចំពោះការបង្កេីនសកម្មភាព យោធាប្រឆាំងក្រុងព្យុងយ៉ាង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទចំពោះសកម្មភាពរបស់ខ្លួន “ដើម្បីពង្រឹងសមត្ថភាព យោធាសំដៅទៅ” ប្រទេសជិតខាងកុម្មុយនិស្ត នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។

ចេញផ្សាយអត្ថបទមួយ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានអះអាងថា អាជ្ញាធរការពារជាតិរបស់កូរ៉េខាងត្បូង បានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងបង្កគ្រោះថ្នាក់ដល់សង្គ្រាមដោយសម្រេចចិត្ត “ចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីទិញយកអាវុធទំនើបៗ ជាបន្ដបន្ទាប់”។

ដោយចង្អុលបង្ហាញការអំពាវនាវថ្មីៗ របស់មេដឹកនាំយោធាកូរ៉េខាងត្បូង រួមមានរដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo និងឧត្តមសេនីយ៍ Park Han-ki ចំពោះឥរិយាបថត្រៀមខ្លួនជាស្រេច និងរឹងមាំមួយក្នុង KCNA បានចុះផ្សាយថាពួកគេបាន ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការជម្រុញ ស្នាមញញឹមចាប់តាំងពីដេីមឆ្នាំ នេះមក” ៕

ដោយ ឈូក បូរ៉ា

To Top