ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង ភារកិច្ចបាញ់បង្ហោះ បន្ទប់ពិសោធន៍Mengtian ដែលជាបន្ទប់ធំទីបី របស់ស្ថានីយអវកាស ប្រទេសចិន ទទួលបានជោគជ័យ ដោយគាប់ប្រសើរ ។ នេះគឺមានន័យថា ស្ថានីយអវកាសចិន នឹងប្រែ ពីបន្ទប់ពីរ ទៅជាបន្ទប់បី ហើយនឹងសម្រេច បាននូវភារកិច្ច សាងសង់រចនាសម័្ពន្ធ រូបរាងដូចអក្សរ “T” ដូច្នេះ ដំណាក់កាលសាងសង់ តាមគន្លងតារាវិធីជិត នឹងបញ្ចប់ ។
ពីប្រទេសចិន បានអនុវត្តជាផ្លូវការ នូវគម្រោងអវកាសផ្ទុកមនុស្ស កាលពីឆ្នាំ១៩៩២ រហូត ដល់សម្រេច បាននូវភារកិច្ចសាងសង់ ស្ថានីយអវកាស តាមគន្លងតារាវិថី នៅឆ្នាំ២០២២ ប្រជាជនចិន បានចំណាយ រយៈពេល៣០ឆ្នាំមិនធម្មតា ។ ពីការហោះហើរគ្មានមនុស្សបើក ដល់ការហោះហើរផ្ទុកមនុស្ស ពីការផ្ទុកអវកាសយានិកមួយរូប ដល់ច្រើនរូប ពីការបោះប្រចាំការ រយៈពេលខ្លីដល់រយៈពេលមធ្យម និងយូរ ពីការធ្វើពិសោធន៍ ក្នុងបន្ទប់ដល់អាចដើរ នៅលំហអវកាស ។ល។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក អ្នកបម្រើការងារ ផ្នែកអវកាសរបស់ចិន សម្រេចបាននូវកំណត់ត្រាថ្មី នៃបច្ចេកទេសគន្លឹះជាច្រើន ដូចជាការធ្វើដំណើរ ទៅមករវាងភពផែនដី និងអវកាស ដើរចេញពីបន្ទប់អវកាស និងតភ្ជាប់បន្ទប់ជាដើម ដែលបាន ចាក់គ្រឹះដ៏រឹងមាំសម្រាប់ កិច្ចកសាងស្ថានីយអវកាស ។
ការបំបែក កំណត់ត្រា លើវិស័យអវកាស ជាគំរូនៃការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកទេស របស់ប្រទេសចិន ។ របាយការណ៍ការងារ នៃសមាជបក្ស កុម្មុយនីស្តចិន លើកទី២០ បានលើកឡើងថា បច្ចេកទេស គន្លឹះមួយចំនួន សម្រេចបាន នូវកំណត់ត្រាថ្មី ឧស្សាកម្មងើបឡើងថ្មី ជាយុទ្ធសាស្ត្រ ទទួលបានការ រីកចម្រើន និងមានភាពខ្លាំងក្លាឡើង វិស្វកម្មអវកាសផ្ទុកមនុស្ស វិស្វកម្មស្ទង់រុករកភពព្រះចន្ទនិងភពព្រះអង្គារ ការស្ទង់រុករកនៅ ទឹកជ្រៅនិងដីជ្រៅ កុំព្យូទ័រកំពូលផុតលេខ ផ្កាយរណបនាំផ្លូវ ការផលិតយន្តហោះខ្នាតធំ និងឱសថជីវសាស្ត្រជាដើមទទួលបានសមិទ្ធផលដ៏ធំនិងសំខាន់ ប្រទេសចិន បានឈានចូលក្នុងជួរប្រទេស បែបច្នៃប្រឌិតថ្មី ។
អ្វីដែលកាន់តែ គួរឱ្យកោតសរសើរ គឺជានិច្ចកាល បុព្វហេតុអវកាស ផ្ទុកមនុស្ស របស់ចិនតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ ស្តីពីការប្រើប្រាស់ ដោយសន្តិភាព សមភាព និង ផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ជាមួយគ្នា ហើយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបតិ្តការ ជាមួយប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី ប៉ាគីស្ថាន ក៏ដូចជាស្ថាប័ននិងអង្គការ អវកាស ជាច្រើន ដូចជានាយកដ្ឋានអវកាស របស់អង្គការ សហប្រជាជាតិ និងរដ្ឋបាលអវកាស របស់អឺរ៉ុបជាដើម ដែលបានអនុវត្តគម្រោង សហប្រតិបតិ្តការច្រើនបែបយ៉ាង ហើយទទួលបានសមិទ្ធផល ជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។
ស្ថានីយអវកាសចិន ជាគម្រោងប្រភេទនេះទីមួយ ក្នុងប្រវតិ្តសាស្ត្រដែលបានបើកចំហ ចំពោះរដ្ឋសមាជិកអង្គការសហប្រជាជាតិ ទាំងអស់ ។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ របស់ប្រទេសចំនួន១៧និងអង្គភាពចំនួន២៣ ត្រូវជ្រើសរើសក្លាយជាគម្រោង ពិសោធន៍របស់ស្ថានីយអវកាសចិន ជាលើកដំបូង ។ នេះជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែង ឥតស្រាកស្រាន្តរបស់ចិន ក្នុងការជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ លើវិស័យអវកាស ។
យោងតាមការសម្រេច បាននូវកិច្ចសាងសង់ តាមគន្លងតារាវិថី ស្ថានីយអវកាសចិន នឹងឈានចូលដំណាក់កាល ប្រើប្រាស់និងអភិវឌ្ឍ ដែលមានរយៈពេល លើសពី១០ឆ្នាំ ។ ជឿជាក់ថា នៅរយៈពេលដ៏ខ្លី ខាងមុខនេះ ស្ថានីយអវកាសចិន នឹងក្លាយជា”ផ្ទះថ្មី” របស់មនុស្សជាតិ ទាំងមូលក្នុងការរួមគ្នា ស្ទង់រុករក លំហអវកាស។ អវកាសយានិកចិន និងបរទេសនឹងបំពេញការងារជាមួយគ្នា ក្នុងន័យ រួមចំណែកប្រក ដោយលក្ខណៈត្រួសត្រាយ ដើម្បីជំរុញឱ្យមនុស្សជាតិស្វែងយល់ ពីអាថ៌កំបាំងរបស់ចក្រវាល និងជំរុញការប្រើប្រាស់ អវកាសដោយសន្តិភាព ៕