ភ្នំពេញ : ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍បង្កើត សមត្ថភាពប្រភពអគ្គិសនី នៅក្នុង ប្រទេសកម្ពុជា សម្រេចបានជាបន្តបន្ទាប់តាមផែនការដែលគ្រោង និងអាចផ្គត់ផ្គង់អគ្គិសនី ប្រើប្រាស់ បានតាមកំណើននៃសេចក្តីត្រូវការ។ ប៉ុន្តែទោះយ៉ាងណា នៅឆ្នាំ២០១៩នេះ កន្លងមកនេះ សេចក្តីត្រូវការ អនុភាពអគ្គិសនីបានកើនឡើងយ៉ាងគំហុក លើសពីពិដាន នៃការព្យាករណ៍។ បន្ថែមពីលើនេះ ការរាំង ស្ងួតខុសប្រក្រតី បានធ្វើឱ្យទឹក នៅក្នុងអាងវារីអគ្គិសនី សម្រាប់រដូវប្រាំងឆ្នាំ២០១៩មានតិចតួច គួបផ្សំ និងអាកាសធាតុក្តៅខ្លាំងទៀតនោះ បានធ្វើឱ្យការចំណាយទឹក សំរាប់បញ្ចេញ ដើម្បីផលិតឋាមពល អគ្គិសនី នៅរដូវរំហើយច្រើនជាងឆ្នាំមុនៗ ដែលករណីនេះ ធ្វើឱ្យសមត្ថភាព នៃផ្គត់ផ្គង់ អនុភាពឋាមពល ចេញពីវារីអគ្គីសនី នៅរដូវប្រាំង២០១៩ ថយចុះតិចជាងឆ្នាំមុនៗ។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងទៅកាន់អ្នកពាក់ ពន្ធ័ទាំងឡាយ ក្នុងវិស័យអគ្កិសនី ទាំងអ្នកផ្តល់សេវាអគ្គីសនី អ្នកប្រើប្រាស់ តំណាងអាជ្ញាធរ រាជធានី.ខេត្ត អាជ្ញាធរអគ្គីសនីកម្ពុជា ដែលជាបញ្ញាត្តិករ ទាំងអ្នកកាន់អាជ្ញាបណ្ណ័ និងទាំងក្រួងរ៉ែនិងឋាមពល នៅក្នុង សន្និបាតបូកសរុបការងារ ដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ ២០២០ របស់អាជ្ញាធរ អគ្គីសនី ដែលបានធ្វើឡើងរយៈពេល១ថ្ងៃ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគី ត្រា ក្នុងរាជធានីភ្នំពេញ។
លោកបានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធបញ្ចូលអគ្គិសនី នៅឆ្នាំ២០១៩ យើងបានអភិវឌ្ឍន៍ បណ្ដាញបញ្ចូលបន្ថែម ចំនួន១២៦ គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយ៍ ចំនួន៤ខែមទៀត ខណះ បច្ចុប្បន្ននេះ យើងមានខ្សែបញ្ចូលសរុប ចំនួន២២៦៧ គីឡូម៉ែត្រ នឹងមានអនុស្ថានីយចំនួន ៣៧ ដែលអាចបញ្ចូល ប្រភពអគ្គីសនី ដល់រាជធានី-ខេត្តចំនួន២២ផ្ទាល់រួចហើយ ដែលនៅសល់តែខេត្ត ចំនួន៣ មិនទាន់មានអនុស្ថានីយផ្ដល់ប្រភព នៅក្នុងខេត្តផ្ទាល់នៅឡើយ គឺខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ដូច្នេះចំពោះផែនការ និងទិសដៅរបស់អាជ្ញាធរអគ្កិសនី ដែលត្រូវអនុវត្តន៍បន្ត យើងជម្រុញការ អនុវត្តន៍ គោលនយោបាយចំពោះភូមិ ដែលពិបាកផ្គត់ផ្គង់ទាំង២៤៣ ឱ្យមានអគ្គីសនីប្រើប្រាស់បានឆាប់់ និងបន្តពិនិត្យ និងជម្រុញ អោយអ្នកកាន់អាជ្ញាបបណ្ណ័ ពង្រីកបណ្តាញចែកចាយទៅចងភូមិ ទៅកាន់តែ កៀកផ្ទះប្រជាពលរដ្ឋ ចំពើភូមិដែលខ្សែបណ្តាញផ្គត់ផ្គង់អគ្គីសនីបានទៅដល់រួចហើយ ពិសេសជម្រុញ ការផ្តល់សេវាអគ្គីសនី ឱ្យមានគ្រប់គ្រាន់ មានគុណភាព ស្ថិរភាព សុវត្ថិភាព និងអាចទុកចិត្តបាន ក៏ដូចជា ការចូលរួម ជាមួយក្រួងរ៉ែនិងឋាមពល និងអគ្គីសនីកម្ពុជា ដើម្បីអនុវត្តន៍ផែនការបន្ថយថ្លៃលក់អគ្គីសនី អោយអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គីសនី របស់អ្នកប្រើប្រាស់សំរាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់អោយបានជោគជ័យ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ដែរថា ការកង្វះខាត អគ្គិសនី នាឆ្នាំកន្លងមក គឺជាមេរៀននិងបទពិសោធន៍ដែលយើងបានរៀនសូត្រ ក្នុងការបង្កើនការយកចិត្ត ទុកដាក់កាន់តែខ្លាំង លើសកម្មភាពនៃការអភិវឌ្ឍបន្តទៀត ដែលក្នុងនោះមានការរៀបចំផែនការមេ ការកាត់បន្ថយតុល្យភាព នៃអនុភាពប្រភពអគ្គិសនី រវាងរដូវប្រាំងនិងរដូវវស្សា ការអភិវឌ្ឍគម្រោង ដែលមាននៅក្នុងផែនការមេ ពេលវេលា និងវិធានការ ដើម្បីធានាថា នៅរដូវប្រាំងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជា នឹងមិនជួបបញ្ហាកង្វះខាតអគ្គិសនី ប្រើប្រាស់ទៀតនោះទេ៕