ព័ត៌មានអន្តរជាតិ

G20 ត្រូវការសាមគ្គីភាព កិច្ចសហប្រតិបត្តិការដែល មិនធ្លាប់មានពីមុនមក ដើម្បីទប់ទល់នឹងវិបត្តិពិភពលោក

បាលី៖ ប្រវត្តិសាស្ត្រ គឺពោរពេញទៅដោយវិបត្តិ ដែលពិភពលោក បានលេចចេញជាកន្លែង ដែលមានសុវត្ថិភាព និងប្រសើរជាងមុន ហើយគ្រាដ៏លំបាកទាំងនោះ បានបង្ហាញឱ្យឃើញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការជាសកល គឺជាកម្លាំងដ៏សំខាន់ ក្នុងការបង្វែរជំនោរនៃវិបត្ដិ។

នៅទូទាំងភពផែនដី ជំងឺរាតត្បាតកូវីដ-១៩ ដែលអូសបន្លាយពេលកំពុងបន្ត ធ្វើឱ្យមានការបំផ្លិចបំផ្លាញ។ សេដ្ឋកិច្ចពិភពលោក កំពុងដើរឆ្ពោះទៅរកភាពលិចលង់ ហើយលទ្ធិគាំពារនិយម ឯកតោភាគីនិយម និងអនុត្តរភាពបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ដោយមិនគិតពីបញ្ហាប្រឈម នៃភពផែនដីផ្សេងទៀត ដូចជាការប្រែប្រួលអាកាសធាតុ ។

នៅពេលដែលមេដឹកនាំ នៃប្រទេសសេដ្ឋកិច្ចទាំង២០ របស់ពិភពលោករៀបចំ ជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី សារៈសំខាន់នៃការផ្ញើសារច្បាស់លាស់ នៃការលើកកំពស់សាមគ្គីភាព និងការបដិសេធនូវផ្នត់គំនិតមិនបូកសរុប និងការប្រឈមមុខដាក់គ្នាក្នុងប្លុក មិនអាចនិយាយលើសពីនេះបាននោះទេ ។

ប្រធានបទនៃកិច្ចប្រជុំកំពូលកោះបាលី នៃក្រុមប្រទេសទាំង២០ (G20) ដែលមានចំណងជើងថា “ស្តាររួមគ្នា ស្តារភាពរឹងមាំ” កំណត់ចំណាំនៃភាពប្រាកដនិយមថា មានតែតាមរយៈការបង្រួបបង្រួម និងការរួមបញ្ចូលគ្នានៃ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិប៉ុណ្ណោះ ទើបមនុស្សជាតិអាចទប់ទល់នឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងរីកចម្រើននាពេលអនាគត។

កិច្ចប្រជុំកំពូលកោះបាលី ធ្វើឡើងស្របពេលដែលការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ចកំពុងលងបន្លាចផ្នែក ជាច្រើននៃពិភពលោក ខណៈពេលដែលកត្តា ជាច្រើនកំពុងរួមបញ្ចូលគ្នា ដើម្បីបង្កើតទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់ ការប៉ុនប៉ងដ៏គ្រោះថ្នាក់របស់ ប្រទេសមួយចំនួនក្នុងការ សាបព្រួសការបែងចែក និងបង្កើតផ្តាច់មុខ រង្វង់តូចៗ និងប្លុកគួរតែជាមូលហេតុចម្បង សម្រាប់ការព្រួយបារម្ភ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top