បរទេស៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ចង់ឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីប្រឈមមុខនឹង “រាល់សំណួរ និងការរិះគន់” ពីមហាអំណាចលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បាននិយាយក្នុងអំឡុងពេលស្ថិតនៅនៅប្រទេសវៀតណាមក្នុងដំណើរទៅកាន់កិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីថា “វានឹងជាការល្អប្រសិនបើលោកពូទីន បានទៅកោះបាលី” ដោយមើលទៅហាក់ដូចជាខកចិត្តដែលអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តនឹងមិនមានឱកាសប្រឈមមុខនឹងមេដឹកនាំរុស្ស៊ី ប្រឈមមុខនឹងការបកស្រាយទុក្ខព្រួយរបស់ពួកគេ។
អវត្តមានរបស់លោក ពូទីន នឹងមិនរារាំងប្រទេសផ្សេងទៀតពីការបរិហារលើប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងទាមទារឱ្យដកទ័ពចេញនោះទេ។ លោក Scholz បានទទូចដោយពន្យល់ថា ប្រសិនបើ “តាមទស្សនៈរបស់យើង ការកើនឡើងផ្នែកយោធាមិនអាចទទួលយកបាននោះ ត្រូវតែមានចលនាផងដែរ ពីរដ្ឋាភិបាលរុស្ស៊ី ពីប្រធានាធិបតីរុស្ស៊ីចំពោះសំណើដែលអាចឲ្យមានការកសាងសន្តិភាព»៕
ប្រែសម្រួលៈ ណៃ តុលា