អាស៊ី៖ មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវឱ្យបញ្ចប់ សង្គ្រាមលើអ៊ុយក្រែន ហើយបានសន្យាថា នឹងដឹកនាំសេដ្ឋកិច្ចក្នុងតំបន់ឆ្ពោះទៅ រកកំណើនប្រកបដោយចីរភាព នៅពេលពួកគេបានបញ្ចប់ កិច្ចប្រជុំកំពូលកាលពីថ្ងៃសៅរ៍។
ម្ចាស់ផ្ទះ ប្រទេសថៃ អាចតភ្ជាប់ការបែកបាក់គ្នា ក្នុងចំណោមសមាជិកទាំង ២១ នៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ខណៈដែលសមាជិកភាគច្រើន បានថ្កោលទោសសង្គ្រាម នៅអ៊ុយក្រែន។ រុស្ស៊ីជាសមាជិក APEC ក៏ដូចជាចិនដែរ ដែលជាទូទៅមិនព្រមរិះគន់ក្រុងម៉ូស្គូ។
សេចក្តីប្រកាសដែល ចេញដោយមេដឹកនាំ APEC បានទទួលស្គាល់ទស្សនៈ ផ្សេងគ្នាលើសង្រ្គាម ហើយបានឲ្យដឹងថា វេទិកាដែលផ្តោតលើការលើក កម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មិនមែនជាកន្លែង សម្រាប់ដោះស្រាយជម្លោះនោះទេ។
ប៉ុន្តែប្រភពបានឲ្យដឹងថា សង្គ្រាមនិងការព្រួយបារម្ភផ្នែក សន្តិសុខផ្សេងទៀតអាច “អាចមានផលវិបាកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
សេចក្តីប្រកាសបានឲ្យដឹងថា សមាជិកភាគច្រើនបាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសង្រ្គាមនេះ ហើយបានសង្កត់ធ្ងន់ថា វាបានបង្កឱ្យមានការឈឺចាប់ យ៉ាងខ្លាំងដល់មនុស្ស និងអតិផរណាកាន់តែអាក្រក់ បញ្ហាសង្វាក់ផ្គត់ផ្គង់ អសន្តិសុខស្បៀងអាហារ និងហានិភ័យហិរញ្ញវត្ថុ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
