ឆ្លងតាមរយៈជជែក ពិភាក្សាយ៉ាងខ្លាំង មហាសន្និបាតភាគី ហត្ថលេខី នៃ 《អនុសញ្ញាក្របខណ្ឌ អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ》 លើកទី២៧(COP27)បានបិទសម័យប្រជុំ នៅទីក្រុង Sharm el Sheikh ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២០ខែវិច្ឆិកា ។ មហាសន្និបាត បានអនុម័តលើសេចក្តីសម្រេចចិត្ត រាប់សិបច្បាប់ ក្នុងនោះ សមិទ្ធផល ដែលត្រូវគេយក ចិត្តទុកដាក់បំផុត គឺការអនុញ្ញាតបង្កើតមូល និធិស្តីពីការខូចខាត ដើម្បីជួយប្រទេសកំពុង អភិវឌ្ឍន៍និងប្រទេស ទន់ខ្សោយដែលរងផលប៉ះពាល់ ពីបម្រែបម្រួលអាកាសធាតុ ។
នេះជាសមិទ្ធផលមួយ ដែលបានមកដោយមិនងាយទេ ប្រការនេះបានឆ្លើយតប នឹងសំណូមពរ ជាបន្ទាន់របស់ប្រទេស កំពុងអភិវឌ្ឍន៍ ហើយក៏ជាការជំរុញ យ៉ាងសកម្ម ចំពោះដំណើរ ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ នៅទូទាំងពិភពលោកផងដែរ ។ លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានចេញផ្សាយសេចកី្តថ្លែងការណ៍ លើកឡើងថា មហាសន្និបាត បានបោះជំហានដ៏សំខាន់មួយ ជំហានដើម្បីគាំពារភាព សច្ចយុត្តិធម៌ ។ ប្រព័ន្ធសារ ព័ត៌មាន CNN របស់អាមេរិក បានផ្សាយដំណឹង ដោយដកស្រង់ តាមពាក្យសម្តី របស់អ្នកជំនាញ អាកាសធាតុឱ្យដឹងថា ការទទួលបាន សមិទ្ធផលនេះ គឺ ដោយមកពីប្រទេស កំពុងអភិវឌ្ឍន៍បានរក្សាសាមគ្គីភាព ពោលគឺបានបញ្ចេញ កម្លាំងឥទ្ធិពលកាន់តែធំ ប្រើប្រៀបធៀបនឹង រយៈពេលប៉ុន្មានឆ្នាំកន្លងមក ។
ឆ្នាំនេះជាខួបឆ្នាំទី៣០ នៃការចុះហត្ថលេខាលើ 《អនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ》 ហើយក៏ជាឆ្នាំទីមួយ បន្ទាប់ពីការឈានដល់ការងារ លម្អិតនៃការអនុវត្ត 《កិច្ចព្រមព្រៀងក្រុងប៉ារីស》ដែរ ប៉ុន្តែ មនុស្សជាតិបាននិង កំពុងប្រឈមមុខនឹងការសាកល្បង ពីបម្រែបម្រួលអាកាសធាតុ ដែលមានភាពកាន់តែធ្ងន់ធ្ងរ ។
តាមរបាយការណ៍ដែលអង្គការ អាកាសធាតុពិភពលោក បានប្រកាសកាលពីខែឧសភាឆ្នាំនេះ ឱ្យដឹងថា នៅឆ្នាំ២០២១ សន្ទស្សន៍គន្លឹះនៃបម្រែបម្រួល អាកាសធាតុចំនួន៤ គឺ កំហាប់ឧស្ម័នផ្ទះកញ្ចក់ កម្រិតទឹកសមុទ្រកើនឡើង កំដៅសមុទ្រនិងភាពអាស៊ីត នៃសមុទ្រ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។
ក្នុងបរិបទបែបនេះ COP27 បានកំណត់ “ការអនុវត្តជាក់ស្តែង”ជាប្រធានបទ ពោលគឺបានគូសបញ្ជាក់ថា ភាគីនានាគួរតែចាត់ប្រតិបត្តិការ ជាពិសេសគឺ ប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកិច្ចសន្យារបស់ខ្លួន ។ ព្រមពេលជាមួយគ្នានេះ ក៏ ត្រូវឃើញថា COP27 នៅមិនទាន់កំណត់ “ផែនទីផ្លូវ” អំពីការអនុវត្តជាក់ស្តែង របស់មូលនិធិនេះនោះទេ ហើយអំពីបញ្ហាដូចជា តើប្រទេស ណាត្រូវចេញថវិកា និង មូលនិធិនេះត្រូវដំណើរ ការយ៉ាងម៉េចជាដើម នៅមិនមានការកំណត់ យ៉ាងច្បាស់លាស់នៅឡើយទេ ។ បូករួមទាំងអាកប្បកិរិយា អសកម្មនិង ឱនភាពស្មោះត្រង់របស់ប្រទេសអភិវឌ្ឍន៍ ដូច្នេះ ត្រូវធ្វើការចរចានិង សកម្មភាពជាក់ស្តែង ថែមមួយកម្រិតទៀត ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ជានិច្ចកាល ប្រទេសចិនជាអ្នកប្រតិបត្តិ ជាក់ស្តែងក្នុងការដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុជាប់រហូត ។ នៅឆ្នាំ២០២១ ការបញ្ចេញកាបូនឌីអុកស៊ីតគិតជាមធ្យមនៃ GDP របស់ចិនបាន ធ្លាក់ចុះប្រហែល៣៤,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១២ ពោល គឺបានកាត់ បន្ថយបរិមាណបញ្ចេញ កាបូនឌីអុកស៊ីត ចំនួន៣ពាន់៧រយលានតោន ។ ការវិនិយោគទុន សរុបរបស់ប្រទេសចិន លើវិស័យថាមពល អាចកកើតឡើងវិញ បានឡើងដល់ ៣សែន៨ម៉ឺនលានដុល្លារ អាមេរិក ដែលកាន់ចំណាត់ថ្នាក់ទីមួយនៅលើទូទាំងពិភពលោក ។
“ផែនដីរបស់យើងនៅតែស្ថិតក្នុងបន្ទប់ សង្គ្រោះបន្ទាន់ដដែល ។ ”ការវាយតម្លៃរបស់លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ គួរឱ្យមនុស្សគ្រប់រូបគិតពិចារណា ឱ្យបានជ្រាលជ្រៅ ។ សមិទ្ធផលដែល COP27 ទទួលបាននោះ គឺបានមកដោយមិនងាយទេ ប៉ុន្តែ បន្ទាប់មក នៅមានកិច្ចការជាច្រើនត្រូវយើងធ្វើ ។ ក្នុងនោះ ការងារជាគន្លឹះ គឺប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកិច្ចសន្យារបស់ខ្លួន និងអនុវត្តកិច្ចសន្យាយ៉ាងប្រាកដប្រជា ៕