ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី៦ខែធ្នូខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិ ចទៅបង្គយរលាយលំនឹងបាតុផ្គរ រន្ទះ។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី២៩វិច្ឆិកាបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាប រុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល របស់ប្រទេសកម្ពុជាមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
ចំណែកតំបន់ខ្ពង់រាបវិញមាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ។ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេនឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ៕