ព័ត៌មានអន្តរជាតិ

ម៉ុលដាវា ពន្យារភាពអាសន្ន ជាលើកទី៥ ខណៈកំពុងជួបប្រទះ វិបត្ដិថាមពលធ្ងន់ធ្ងរ

BUCHAREST ៖ សភារបស់ប្រទេសម៉ុលដាវា បានសម្រេចចិត្ត ដើម្បីបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែធ្នូ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ Moldovan រដ្ឋាភិបាលបានធ្វើសំណើ ដើម្បីធានាសុវត្ថិភាព នៃការផ្គត់ផ្គង់ថាមពល សម្រាប់រដូវរងារ គ្រប់គ្រងលំហូរចំណាកស្រុក និងទូទាត់ហានិភ័យសន្តិសុខ ផ្សេងទៀត។

នាយករដ្ឋមន្ត្រីលោកស្រី Natalia Gavrilita បានប្រាប់សភាថា “ប្រទេសម៉ុលដាវា ស្ថិតក្នុងស្ថានភាព ដែលមិនធ្លាប់ មានពីមុនមក ដែលស្ថាប័ននានា ត្រូវការឧបករណ៍រហ័ស ដើម្បីអន្តរាគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវស្វែងរកដំណោះស្រាយ ដើម្បីឱ្យមានអគ្គិសនី និងឧស្ម័ន”។

ក្នុងអំឡុងពេលនៃភាពអាសន្ន គណៈកម្មការសម្រាប់ស្ថានភាពអាសន្ននឹងចេញសេចក្តីណែនាំជាកំហិត សម្រាប់រដ្ឋបាលសាធារណៈកណ្តាល និងមូលដ្ឋាន ស្ថាប័នសាធារណៈ និងប្រជាពលរដ្ឋ។

សភាបានប្រកាស ដាក់ប្រទេសក្នុងភាព អាសន្នទូទាំងប្រទេសជាលើកដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈដោយគិតគូរ ពីគ្រោះថ្នាក់ដែលជិត មកដល់ចំពោះសន្តិសុខជាតិដែលបង្កឡើង ដោយវិបត្តិអ៊ុយក្រែន។ ចាប់​តាំង​ពី​ពេល​នោះ​មក សភា​បាន​បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ចំនួន ៤ ដង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top