ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តម្រិះប្រាជ្ញាចិន និង គម្រោងចិន ដឹកនាំ អភិបាលកិច្ច សកលលើវិស័យ ជីវចម្រុះ

 
 ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៩ ខែធ្នូ កិច្ចប្រជុំដំណាក់កាលទីពីរនៃ មហាសន្និបាត ភាគី ហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ (ហៅកាត់COP15) បាន បើក ធ្វើ នៅក្រុង Montreal ប្រទេស កាណាដា ។ក្នុ ងនាម ជា ប្រធានផ្លាស់វេន ប្រទេស ចិន នឹង បន្ត ដឹក នាំ កិច្ច ការ ជាក់ ស្តែង និង កិច្ច ការ នយោបាយ របស់មហាសន្និបាតលើកនេះ ។

សូមបញ្ជាក់ថា កិច្ចប្រជុំដំណាក់កាលទីមួយ នៃ COP15 បាន បើក ធ្វើ នៅក្រុង គុនមីង ប្រទេស ចិន នៅខែ តុលា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អរិយធម៌ អេកូឡូស៊ី៖ រួម គ្នា កសាង សហគមន៍ រួម វាសនា របស់ ផែនដី” ។ កិច្ចប្រជុំ ដំណាក់កាល ទីមួយទទួល បាន លទ្ធផល ជាផ្លែផ្កា វា មិន ត្រឹម តែ បាន ឈានដល់ «សេចក្តីប្រកាស ក្រុង គុនមីង»ប៉ុណ្ណោះទេ ថែមទាំង ប្រទេស ចិន ក៏បាន ចាត់វិធានការដ៏សំខាន់ ដូចជា បានបង្កើត ឧទ្យានជាតិមួយចំនួន ជា លើក ទី មួយ ជាដើម ។ កិច្ច កសាង អរិយធម៌អេកូឡូស៊ី ជា ក្របខ័ណ្ឌ របស់យុទ្ធសាស្ត្រជាតិ ចិនស្តីពីការ អភិវឌ្ឍ ជា និរន្តរភាព និង ការពារ បរិស្ថាន ។ COP15 បានចាត់ទុក អរិយធម៌ អេកូឡូស៊ីជា ប្រធានបទ បាន បង្ហាញឱ្យ ឃើញថា ប្រទេស ចិន រំពឹងទុកចែក រំលែក ការ អនុវត្តជាក់ស្តែង របស់ខ្លួន លើវិស័យ ការពារ បរិស្ថាន ជា មួយ ប្រទេសផ្សេងទៀត ។

ក្នុង រយៈពេល ១០ឆ្នាំ កន្ល ងមក ប្រទេស ចិន ប្រកាន់ខ្ជាប់ទស្សនៈ ស្តីពី ភ្នំ បៃតង ទឹក ស្អាត ជាភ្នំមាសភ្នំប្រាក់ ។ កិច្ច កសាង អរិយធម៌អេកូឡូស៊ីនិង ការ ពារ អេកូបរិស្ថាន ទទួល បាន ប្រសិទ្ធភាព យ៉ាងប្រាកដប្រជា។ គិត រហូត ដល់ បច្ចុប្បន្ននេះ ទំហំ ផ្ទៃដី នៃ តំបន់ ការពារ ធម្មជាតិ គ្រប់ ថ្នាក់និង គ្រប់ប្រភេទ របស់ចិន ត្រូវ ជា ១៨ភាគរ យ នៃ ទំហំផ្ទៃដីទូទាំង ប្រទេស ចិន ប្រទេសចិន បាន បង្កើត ឧទ្យានជាតិ ៥កន្លែងជា លើក ដំបូង ។ លោក  Erik Solheim  អតីត អគ្គលេខាធិការរង និងជាប្រធានប្រតិបតិ្ត កម្មវិធីគ្រោង ផែនការ បរិស្ថាន នៃ អង្គការ សហប្រជាជាតិ បាន វាយ តម្លៃខ្ពស់ ចំពោះសកម្មភាព ជាក់ស្តែង របស់ចិន ក្នុងការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ។ លោក បាន ថ្លែង ថា ប្រទេស ចិន បាន យក ឈ្នះ លើ ឧបសគ្គ បង្ការ និង គ្រប់គ្រង ការ បំពុល បរិស្ថាន ព្រមពេល ជាមួយគ្នានេះ ក៏បាន ទប់ទល់នឹង បម្រែ បម្រួល អាកាសធាតុយ៉ាង សកម្ម ធ្វើ ឱ្យ តំបន់ ភ្នំនិង ទន្លេ មានភាពស្រស់ស្អាត ដូច កាលពីមុន ឡើង វិញ ។ លើ វិស័យ អភិវឌ្ឍ ន៍បៃតង ប្រទេស ចិន បាន កាន់ ឋានៈឈានមុខលើពិភពលោករួចហើយ ដែលបាន និង កំពុង ការ ពារ បរិស្ថាន ធម្មជាតិ ឱ្យ បានកាន់ តែ ល្អ ប្រសើរ ។ លោក ជីស៊ី ឡូប៊ីច បញ្ញវន្ត នៃ មជ្ឈ មណ្ឌល សិក្សា ស្រាវជ្រាវ ប្រទេស ចិន សម័យទំនើប របស់ សកលវិទ្យាល័យPrinceton អាមេរិក បាន ចុះផ្សាយ អត្ថបទ នា ពេល ថ្មីៗ កន្លង ទៅនេះ ថា ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ប្រទេស ចិន បាន អនុវត្តផែនការ ការពារ ជីវចម្រុះដោយ ចែក ជា តំបន់ ដោយ គ្រប់ជ្រុង ជ្រោយ ទ្រង់ ទ្រាយ និង ល្បឿន របស់ចិន ក្នុង ការដាក់ចេញ ផែនការ និង ច្បាប់កំណត់ សម្រាប់ ជំរុញ ការ ការពារបរិស្ថាន គួរឱ្យ អ្នក ផងចាប់អារម្មណ៍ ។

ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ ប្រទេសចិន បានកំណត់ គោលដៅថ្មីយ៉ាងច្បាស់ លាស់ ក្នុងន័យ ក្តាប់ជាប់ទិសដៅ ឆ្ពោះទៅមុខ នៃ ការ អភិវឌ្ឍ បៃតង ប្រកប ដោយ និរន្តរភាព វិធានការជាក់ស្តែង រួម មាន ៖ ទីមួយ ធ្វើ ឱ្យ ប្រព័ន្ធ ច្បាប់កំណត់ ការពារ ជីវចម្រុះ មាន សុក្រឹតភាព ទីពីរ បន្ត កែលម្អ បណ្តាញ ការពារ ជីវចម្រុះ ជំរុញ ការ ស្តារ អេកូបរិស្ថាន ឡើង វិញ ទីបី បង្កើន ការ ប្រើប្រាស់ ជីវចម្រុះជានិរន្តរភាព ទីបួន ធ្វើ កិច្ច សហប្រតិបតិ្តការ និង ផ្លាស់ប្តូរ អន្តរជាតិ ឱ្យ មានភាពកាន់ តែស៊ីជម្រៅ និង ទីប្រាំ លើក ទឹកចិត្ត ឱ្យ សាធារណៈជន ចូល រួម ជា មួយគ្នា ។

ក្នុង នាម ជា តួអង្គសេដ្ឋកិច្ច ធំទីពីរ និង ប្រទេស កំពុង អភិវឌ្ឍន៍ ធំជាង គេ នៅលើ ពិភពលោក លើ វិស័យ ទប់ទល់នឹង បម្រែបម្រួល អាកាសធាតុ ការ ចូល រួម អភិបាលកិច្ច អាកាសធាតុសកល និង ការ ចូល រួម អភិបាល កិច្ច បរិស្ថាន សកល យ៉ាង ស៊ីជម្រៅ ប្រទេសចិន បាន រ៉ាប់រង ភារកិច្ច ជា ប្រទេស ធំដោយ ម្ចាស់ការ ។ រដ្ឋាភិបាលចិន បាន បន្ត ជំរុញ ការ អនុវត្ត ប្រកប ដោយ ប្រសិទ្ធភាព និង គ្រប់ជ្រុង ជ្រោយ នៃ «អនុសញ្ញា ស្តីពីបម្រែបម្រួល អាកាសធាតុ ក្នុង ក្របខណ្ឌ អង្គការស ហប្រជាជាតិ »និង «កិច្ច ព្រមព្រៀង ក្រុងប៉ារីស » បាន បង្កើត យន្តការសន្ទនា ជាន់ខ្ពស់ រវាងចិន និងអឺរ៉ុបលើ វិស័យ បរិស្ថាន និង អាកាសធាតុ ក៏ដូច ជា បាន បង្កើន កិច្ច សហប្រតិបតិ្តការ រវា ង ប្រទេស កំពុង អភិវឌ្ឍន៍ និងកិច្ច សហប្រតិបត្តិការជា មួយ ប្រទេស ជិតខាង ។ គិត រហូត ដល់ ខែ មិថុនា ឆ្នាំ ២០២២ ប្រទេសចិន បានចុះហត្ថលេខា លើ ឯកសារ សហប្រតិបតិ្តការ ស្តីពី បម្រែ បម្រួល អាកាស ធាតុ ចំនួន ៤៣ច្បាប់ជា មួយប្រទេស កំពុង អភិវឌ្ឍន៍ ចំនួន ៣៨ ដើម្បី ជួយ ប្រទេស ពាក់ព័ន្ធ លើ កម្ពស់ សមត្ថភាព ទប់ទល់ តាម រយៈ ការផ្តល់ ជំនួយឧបត្ថម្ភ ជា សម្ភារៈ ទប់ទល់នឹង បម្រែ បម្រួល អាកាសធាតុ លើ វិស័យផ្កាយ រណប ឧតុនិយម ប្រព័ន្ធ PV និង រថយន្ត ដើរ ដោយ ថាមពល ថ្មី ជាដើម ។

To Top