ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសារ ជូនពរឆ្នាំថ្មី ឆ្នាំសកល ជារៀងរាល់ឆ្នាំ ក្នុងអត្ថបទនេះ យើងបានដកស្រង់ ពាក្យពេចន៍ដ៏ល្អៗ របស់លោកដែលថ្លែង ក្នុងសារជូនពរ ដើម្បីរំលឹក ដល់រយៈពេល ១០ឆ្នាំ ដែលយើងបានឆ្លងកាត់និងទស្សនៈ របស់លោក ចំពោះប្រទេសចិន និងចំពោះពិភពលោក ។
ឆ្នាំ២០២៣
ជលសារនៃប្រវត្តិសាស្ត្រ ធំល្វឹងល្វីយ មនុស្សមួយជំនាន់ៗបន្ត
វេនខិតខំប្រឹងប្រែង ទើបមានប្រទេសចិនសព្វថ្ងៃនេះ ។
ឆ្នាំ២០២២
ខ្ញុំត្រូវចងចាំពីអ្វី ដែលប្រជាជនព្រួយបារម្ភ ខ្ញុំនឹងធ្វើតាមអ្វី ដែលប្រជាជនសង្ឃឹមទុក ។
ឆ្នាំ២០២១
ប្រឈមនឹងការរាតត្បាត នៃជំងឺកូវីដដែលផ្ទុះឡើងក្នុងភ្លាមៗ យើងបានតម្កល់ប្រជាជន ជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង បង្ហាញពីមហាក្ដីស្រលាញ់ក្នុងលោកិយ៍ ចារទំព័រប្រវត្តិសាស្ត្រ ដែលប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ដោយសាមគ្គីភាពនិងការតស៊ូ។
ឆ្នាំ ២០២០
ប្រទេសចិន នឹងដើរតាមមាគ៌ា នៃការអភិវឌ្ឍន៍ ដោយសន្តិវិធី ការពារសន្តិភាព ពិភពលោក ដោយមិនងាករេ និងជំរុញការអភិវឌ្ឍន៍រួម ។ យើងមានឆន្ទៈក្នុង ការពួតដៃ ជាមួយប្រជាជនជុំវិញពិភពលោក ដើម្បីកសាង “ខ្សែក្រវាត់ និងផ្លូវ” យ៉ាងសកម្ម និងជំរុញកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ ក៏ដូចជា ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើតអនាគត ដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ។
ឆ្នាំ២០១៩
យើងទាំងអស់គ្នា កំពុងខិតខំរត់ទៅមុខ យើងទាំងអស់គ្នាជាអ្នកស្វែង រកសុបិនរបស់ខ្លួន។
ឆ្នាំ ២០១៨
យើងចាត់ទុកការប្រារព្ធ ខួបលើកទី៤០ នៃកំណែទម្រង់ និងបើកចំហរបស់
ប្រទេសចិនគឺជាឱកាស ជួបភ្នំត្រួសត្រាយផ្លូវ ជួបទឹកធ្វើស្ពាន ដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដើម្បីអនុវត្តកំណែទម្រង់ដល់ទីបញ្ចប់។
ឆ្នាំ ២០១៧
ជនជាតិចិនប្រកាន់ខ្ជាប់នូវទស្សនៈ “ពិភពលោក គឺ ជាមហាគ្រួសារតែមួយ” ។ ប្រជាជនចិន
មិនត្រឹមតែសង្ឃឹមចង់ បានជីវភាពរស់នៅរបស់ខ្លួនឯង មានភាពល្អប្រសើរតែប៉ុណ្ណោះទេ ហើយក៏សង្ឃឹមថាប្រជាជន នៃគ្រប់ប្រទេសមានជីវភាព ល្អប្រសើរផងដែរ។
ឆ្នាំ ២០១៦
ប្រសិនបើអ្នកខិតខំប្រឹងប្រែង នោះអ្នកនឹងទទួលបានផល។
ឆ្នាំ ២០១៥
យើងត្រូវការសន្តិភាព ហើយខ្ញុំសង្ឃឹមយ៉ាងស្មោះថា ប្រជាជនជុំវិញពិភពលោកនឹងខិតខំ
ប្រឹងប្រែងរួមគ្នា ដើម្បីសង្គ្រោះមនុស្សទាំងអស់ ឱ្យរួចផុតពីទុក្ខវេទនា នៃភាពអត់ឃ្លាន និងគ្រួសារទាំងអស់ពីជៀសវាងពីការគំរាមកំហែងនៃសង្គ្រាម និងធ្វើឱ្យកុមារទាំងអស់ធំលូត លាស់នៅក្រោមពន្លឺនៃសន្តិភាព។
ឆ្នាំ២០១៤
ប្រជាជនចិនស្វែងរកការសម្រេច នូវក្តីសុបិនដែលស្តារប្រជាជាតិចិន មានភាពរុងរឿងឡើងវិញ ហើយក៏សូមជូនពរប្រជាជន គ្រប់ប្រទេសឱ្យសម្រេចនូវក្តី សុបិនរបស់ខ្លួន៕