នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Pravind Kumar Jugnauth នាយករដ្ឋមន្ត្រីប្រទេសម៉ូរីស បានប្រកាសថា លោកបានចាប់ផ្តើមធ្វើការ ចរចាស្តីពីអធិបតេយ្យភាព របស់ប្រជុំកោះ Chagos ដែលមានវិវាទជាមួយអង់គ្លេស ។ នេះមានន័យថា ដំណើរជំរុញឱ្យប្រជុំកោះ Chagos ត្រឡប់ទៅប្រទេសម៉ូរីស វិញបានចាប់ផ្តើមជាផ្លូវការ ។ ប្រការដែលធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែរំពឹងទុកនោះគឺ អង់គ្លេសគួរតែប្រកាន់ឥរិយាបថ ត្រឹមត្រូវ ចំពោះបញ្ហាប្រជុំកោះ Malvinas បន្ទាប់ពីដោះស្រាយវិវាទ អំពីអធិបតេយ្យភាព របស់ប្រជុំកោះ Chagos ព្រមទាំងរៀបចំឡើងវិញ នូវការចរចា ជាមួយអាហ្សង់ទីនក្នុងពេលឆាប់ៗ ។
គួររំលឹកថា អង់គ្លេសធ្លាប់ជាប្រទេសខ្លាំងក្លា ជើងចាស់នៅទ្វីអឺរ៉ុប ដែលមានដីអាណានិគមនិយម នៅក្រៅប្រទេសច្រើនជាងគេ ដែលបានឈ្លានពាន ប្រទេសស្ទើរតែ ៩០ ភាគរយ នៅទូទាំងពិភពលោក ក្នុងសម័យកាលប្រវត្តិសាស្ត្រខុសៗគ្នា ។ មិនថា ប្រជុំកោះ Chagos ឬមួយក៏ប្រជុំកោះ Malvinas ក្តី ក៏ពួគេសុទ្ធតែជាបំណុល ដែលអង់គ្លេសបានជំពាក់ ក្នុងសម័យអាណានិគម ដែលជាសាក្សីនៃអំពើបាបដំបូង អាណានិគមនិយមនៃ” ចក្រេពត្តិដែលព្រះអាទិត្យមិនចេះលិច”កាលពីមុន ។
ប្រជុំកោះ Chagos ស្ថិតនៅភាគកណ្តាល មហាសមុទ្រឥណ្ឌានិងជាទឹកដី ដើមរបស់ប្រទេសម៉ូរីស ដែលជាប្រទេសកោះនៅអាហ្វ្រិក ។ កាលពីឆ្នាំ ១៩៦៥ ក្នុងនាមជាលក្ខខណ្ឌ នយោបាយ អមបន្ថែមសម្រាប់ឱ្យប្រទេសម៉ូរីស ទទួលបានឯករាជ្យ អង់គ្លេស បានពុះចែកប្រជុំកោះ Chagos ឱ្យទៅជា”ដែនដី មហាសមុទ្រ ឥណ្ឌា”ដែលស្ថិតនៅក្រោមឱវាទរបស់អង់គ្លេស ហើយបានអះអាងថា នឹងសងប្រជុំកោះ Chagos ឱ្យប្រទេសម៉ូរីសវិញក្នុងពេលដ៏សមរម្យ ។ បន្ទាប់ពីទទួល ឯករាជ្យកាលពីឆ្នាំ ១៩៦៨ ប្រទេសម៉ូរីសក៏បានទាមទារឱ្យអង់គ្លេស សងប្រជុំកោះ Chagos ឱ្យខ្លួនវិញជាប់រហូត ។ ប៉ុន្តែ អង់គ្លេសមិន ត្រឹមតែពន្យារពេល ប្រគល់វិញ ប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីបណ្តេញជនជាតិដើម ភាគតិចដែលស្នាក់នៅលើកោះ ហើយបានគាំទ្រ កងទ័ពអាមេរិកឱ្យសាងសង់មូលដ្ឋាន យោធានៅលើកោះនេះផងដែរ ។
ប្រវត្តិសាស្ត្រ នៃប្រជុំកោះ Chagos គឺ ច្បាស់លាស់ណាស់ ហើយការទាមទារ ស្របច្បាប់ របស់ប្រទេសម៉ូរីសទទួលបានការគាំទ្រ ពីសំណាក់ សហគមន៍អន្តរជាតិ ។ អង់គ្លេសបានសម្តែង អាកប្បកិរិយាថា រីករាយធ្វើការចរចា ស្តីពីអធិបតេយ្យភាព នៃប្រជុំកោះ Chagos គឺ ដោយមកពីបានរងសម្ពាធ ពីសហគមន៍អន្តរជាតិ ហើយវាក៏ឆ្លុះបញ្ចាំង ពីការធ្លាក់ចុះ នៃកម្លាំងជាក់ស្តែងនិងកម្លាំង ឥទ្ធិពលសកលរបស់អង់គ្លេស នាពេលបច្ចុប្បន្នផងដែរ ។ ប៉ុន្តែ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ។ អង់គ្លេសមិនត្រឹមតែត្រូវមានលទ្ធផល ក្នុងការចរចាដើម្បីដោះស្រាយវិវាទ លើអធិបតេយ្យភាពនៃប្រជុំកោះ Chagos ជាមួយប្រទេសម៉ូរីសប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវឆ្លើយតបយ៉ាងសកម្ម នូវតម្រូវការចរចាររបស់អាហ្សង់ទីន ដើម្បីសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ ។
ដូចអ្នកផងទាំងពួង បានជ្រាបស្រាប់ហើយថា ការពិតនិងភាពត្រឹមត្រូវទាំងស្រុង នៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ កាលពីខែមីនាឆ្នាំ ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិ បានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីន និងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រ គោលជំហររបស់អាហ្សង់ទីន លើបញ្ហាប្រជុំកោះ Malvinas ។ អង្គការប្រទេស ទ្វីបអាមេរិក ធ្លាប់បានអនុម័ត លើសេចក្តីសម្រេចចិត្តជាច្រើនដង ដោយគាំទ្រយ៉ាងច្បាស់លាស់ ឱ្យអាហ្សង់ទីន រៀបចំឡើញ វិញនូវអធិបតេយ្យភាព លើប្រជុំកោះ Malvinas តាមរយៈកិច្ចសន្ទនា ដោយសន្តិវិធី ។ ក្រៅពីនេះ ប្រទេសចិននិងរុស្សី ជាដើមក៏បានគាំទ្រ ដោយចំហ ចំពោះការទាមទារដ៏ត្រឹម ត្រូវរបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ផងដែរ ។
ប្រឈមមុខនឹងសំឡេង ដ៏យុត្តិធម៌ទាំងនេះ អង់គ្លេសកុំធ្វើគធ្វើថ្លង់ទៀត តែគឺត្រូវគិតពិចារណាយ៉ាងជ្រាលជ្រៅពីប្រវត្តិសាស្ត្រ កែតម្រូវកំហុសរបស់ខ្លួន និងធ្វើការចរចាជាថ្មីឡើងវិញក្នុងពេលឆាប់ៗ ដើម្បីសងទឹកដីប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញ ។ នៅពេលបច្ចុប្បន្ន ដែលមានលទ្ធិប្រជាធិបតេយ្យ នៃទំនាក់ទំនងអន្តរជាតិ អាណានិគមនិយមត្រូវ រលាយសាបសូន្យយូរណាស់មកហើយ ៕