ព័ត៌មានជាតិ

រដ្ឋមន្ដ្រីយុត្តិធម៌៖ ស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ ចំពោះជនរងគ្រោះ ជាអនីតិជន ក្នុងរឿងក្តីព្រហ្មទណ្ឌ

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរ នៃស្ថានភាព ពិសេសដោយឡែកជាក់ស្ដែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងនោះចំពោះជនរងគ្រោះជាអនីតិជន។

យោងតាមសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី៥ មករា លោក កើត រិទ្ធ បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាម សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឱ្យក្នុងការដោះស្រាយ រឿងក្តីព្រហ្មទណ្ឌ ដោយអនុវ ត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់ យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធា នាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លោក រដ្ឋមន្ដ្រី បញ្ជាក់ថា «ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅ មិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរ នៃស្ថានភាពពិសេសដោយឡែកជាក់ស្ដែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹមត អាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃដំណើរការស្វែងរកកា រពិតនៅក្នុងរឿងក្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏អាច ធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោ ជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការពារដោយច្បាប់ ជាតិផង និងច្បាប់អន្តរជាតិផង»។

លោក បានគូសបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីធានាដំណើរការល្អប្រសើរនៅក្នុងរឿ ងក្តីព្រហ្មទណ្ឌ ទាំងលើប្រសិទ្ធភាពនៃការស្រាវជ្រាវស្វែងរកការពិតស្របតាមបទ ប្បញ្ញត្តិផ្នែកនីតិវិធីព្រហ្មទណ្ឌផង ទាំងលើការការពារឧត្ដម ប្រយោជន៍របស់ជនរង គ្រោះជាអនីតិជននៅក្នុងសំណុំរឿងផង។

ជាមួយគ្នានោះដែក្រសួងយុត្តិធម៌សូមធ្វើការណែនាំអំពី នីតិវិធីចាំបាច់មួយចំនួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អសម្រាប់ជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ ក្នុងដំណាក់កាលស៊ើបអង្កេត ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្កលក្ខណៈ ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះជា អនីតិជនអាចធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឱ្យបានច្បាស់ លាស់ទាក់ទងនឹងអង្គហេតុនៃបទល្មើសដែល បានកើតឡើង សំដៅរកឱ្យឃើញការពិតនៅ ក្នុងរឿងក្តី ដោយចៀសវាងឱ្យបាននូវការផ្ដល់ចម្លើយស្ថិត ក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ៕

To Top