ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បាញ់​ស្រោចមី ស៊ីល​លើ​អ៊ុយក្រែន និងរំពឹងថា នឹងវាយយកទី​ក្រុង Bakhmut បានក្នុង​ខែ​មេសា

គៀវ៖ ទីក្រុងគៀវ បាន​ឲ្យដឹង​ថា រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​មីស៊ីល ​នៅ​អ៊ុយក្រែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​វាយប្រហារ​រោងចក្រ ​ចម្រាញ់​ប្រេង​ដ៏ធំ​បំផុត​របស់​ខ្លួន ខណៈ​ដែល​ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បាន​ព្យាករណ៍​ថា ទីក្រុង Bakhmut ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ជា​ យូរ​មក​ហើយ​នឹងយកបាន​ក្នុង​រយៈពេល​ពីរ​បី​ខែក្រោយ ។

កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា បន្ទាប់ពីមានគំរូនៃការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ បន្ទាប់ពីសមរភូមិអ៊ុយក្រែន ឬការទទួលបានផលប្រយោជន៍ការទូត រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣៦ គ្រាប់នៅព្រឹកព្រលឹមម្សិលមិញនេះ ។

កាំជ្រួចបានបង្កជាស៊ីរ៉ែន វាយប្រហារតាមអាកាស ហើយបានធ្លាក់នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅរោងចក្រចម្រាញ់ Kremenchuk ជាកន្លែងដែលទំហំ នៃការខូចខាតមិនច្បាស់លាស់។

កងទ័ពអាកាសបានបន្ថែមថា គ្រាប់មីស៊ីលប្រហែល ១៦គ្រាប់ ត្រូវបានបាញ់ទម្លាក់។ ក្រសួងការពារជាតិ​បាន​សរសេរ​ថា “​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​មួយទៀត​ដោយ​រដ្ឋ​ភេរវ​ករ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​”​។

អ៊ុយក្រែនបានឲ្យដឹងថា របាំងការពាររួមមានកាំជ្រួច KH-31 ចំនួន៣ និងកាំជ្រួចប្រឆាំងនាវា Oniks មួយគ្រាប់ ដែលប្រព័ន្ធការពារដែន អាកាសរបស់ខ្លួនមិនអាចបាញ់ ទម្លាក់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ទន្ទឹមនឹងនេះ បេឡារុស្ស ដែលអនុញ្ញាត ឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែន នៅពេលចាប់ផ្តើមសង្រ្គាមនោះ បានឲ្យថា ខ្លួននឹងប្រយុទ្ធជាមួយសម្ព័ន្ធមិត្តតែប៉ុណ្ណោះ ប្រសិនបើវាត្រូវបានវាយប្រហារ។

គាំទ្រដោយក្រុមបម្រុង រាប់ម៉ឺននាក់ រុស្ស៊ីបានបង្កើនការវាយប្រហារ លើដីនៅទូទាំងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ហើយការវាយលុកថ្មី ដ៏ធំមួយហាក់ដូចជាកំពុងកើតឡើង នៅពេលដែលខួបលើក ១ឆ្នាំនៃការលុកលុយថ្ងៃទី២៤ ខែកុម្ភៈជិតមកដល់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top