ព័ត៌មានអន្តរជាតិ

រឿងរ៉ាវដែលលោក Xi Jinping យកចិត្តទុកដាក់៖ ផ្លូវស្តារអភិវឌ្ឍនៃ “កោះឯកោលើទីខ្ពង់រាប”

មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិន ជាទូទៅមួយឆ្នាំ ធ្វើម្តងនៅខែមីនា ។ ពីឆ្នាំ២០១៣មក លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានពិគ្រោះពិភាក្សាផ្ទាល់នឹងតំណាងសភា មកពីបណ្តាភូមិឃុំ ស្រុក ក្រុងខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានថា តើការរំពឹងទុករបស់ប្រជាជន គ្រប់កន្លែងត្រូវអនុវត្តក្លាយ ជាការពិតដោយរបៀបណា ។

ស្រុក Motuo ស្ថិតនៅភាគអាគ្នេយ៍នៃទីខ្ពង់រាប Qinghai-Xizang ធ្លាប់ជាស្រុកតែមួយគត់ របស់ប្រទេសចិនដែលគ្មានផ្លូវថ្នល់។ ទីនេះត្រូវបានភ្នំហិម៉ាឡៃយ៉ា ឡោមព័ទ្ធ កាលណាធ្លាក់ព្រិលខ្លាំងឬរអិលបាក់ដី គឺក្លាយជា “កោះឯកោលើទីខ្ពង់រាប” តែម្តង។ តើផ្លូវរបស់ ស្រុក Motuo បានដាក់ឱ្យប្រើប្រាស់ហើយឬនៅ? គឺជារឿងដែលលោក Xi Jinping យកចិត្តទុកដាក់រហូតមក ។ គួរបញ្ជាក់ថា ការធ្វើផ្លូវនៅស្រុកនេះពិបាកណាស់ ព្រោះតែងមានគ្រោះ មហន្តរាយធម្មជាតិដូចជារអិលបាក់ដីភ្នំ ព្រិលបាក់ពីកំពូលភ្នំ ។ ក្រោមការខិតខំតស៊ូ របស់អ្នកស្ថាបនា កាលពីខែតុលាឆ្នាំ២០១៣ ផ្លូវទីមួយនៃស្រុកនេះ បានដាក់ឱ្យប្រើប្រាស់ ។ បន្ទាប់មក ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកបន្តកែលម្អ សេដ្ឋកិច្ចនិងសង្គមកិច្ចអភិរឌ្ឍរីកចម្រើនជាបណ្តើៗ កុមារទាំងឡាយទទួលបានការធានារ៉ាប់រងនៃការចូលរៀន …មកដល់ឆ្នាំ២០១៩ ស្រុកនេះបានចេញផុតពីភាពក្រីក្រ ។

លោកស្រី Baimaquzhen ឆ្នាំនេះអាយុ៣៩ឆ្នាំ ជាលេខារង នៃបក្សកុម្មុយនីស្តចិនប្រចាំឃុំ Dexingស្រុក Motuo ។ គាត់បាននឹកដល់១០ឆ្នាំមុន ដែលបានជួបពិភាក្សាការងារ ផ្ទាល់ជាមួយលោក Xi Jinping ក្នុងឱកាសមហាសន្និបាតសភាទាំងពីរ ថា៖ “ពេលតំណាងសភា ប្រជាជនបញ្ចេញមតិ លោកប្រធានរដ្ឋ ស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសួរពីរឿងលម្អិតដូចជា តើបងប្អូនប្រជានជន នៅមូលដ្ឋានហូបអ្វី ការស្នាក់នៅយ៉ាងម៉េច ការអភិវឌ្ឍជួបនឹងលំបាកអ្វី… រឿងរ៉ាវគ្រប់យ៉ាង លោកយកចិត្តទុកដាក់ទាំងអស់ ។ ភូមិភាគXizang ឆ្ងាយពីប៉េកាំងណាស់ ប៉ុន្តែផ្លូវថ្នល់ មនុស្ស ភូមិឃុំរបស់ Xizang លោកប្រធានរដ្ឋ គឺផ្តិតទុកក្នុងដួងចិត្តជារហូត ។”

គួរបញ្ជាក់ទៀតថា កាលពីខែមីនាឆ្នាំ២០១៣ ពេលលោកស្រី Baimaquzhen ចេញដំណើរពីស្រុក Motuo ទៅក្រុងប៉េកាំង ដើម្បីចូលរួម មហាសន្និបាត សភាទាំងពីរ គាត់ត្រូវដើរពីភូមិទៅចំណតឡានក្រុង ជិះឡាន១ម៉ោងហើយដើរ៤ម៉ោងទៀត ទើបដល់ស្រុក បន្ទាប់មកត្រូវជិះឡានទៅស្រុកក្បែរនោះ ដែលមានព្រលាន យន្តហោះ ឡើងយន្តហោះហោះដល់ក្រុងឆេងទូ ហើយប្តូរជើងយន្តហោះទើបដល់ក្រុងប៉េកាំង ។ “និយាយរួមទៅ កាលនោះផ្លូវចម្ងាយជាង៣០០០គីឡែម៉ែត្រ បានចំណាយពេលធ្វើដំណើរជាង៦ថ្ងៃ!” ដូច្នេះហើយគាត់ដឹងច្បាស់ ពីបំណងប្រាថ្នារបស់Xi Jinping ចំពោះផ្លូវថ្នល់ គឺព្រោះលោកយកចិត្តទុកដាក់ ចំពោះមាគ៌ាជីវភាព រស់នៅរបស់ប្រជាជន នៅមូលដ្ឋាន ចំពោះមាគ៌ាចេញផុត ពីភាពក្រីក្ររបស់តំបន់ក្រីក្រ ចំពោះមាគ៌ាអភិវឌ្ឍ នៃប្រទេសជាតិ ។

បច្ចុប្បន្ននេះ តាមភ្នំខ្ពស់ៗជុំវិញស្រុក Motuo មានចំការតែនិងចំការផ្លែឈើជាច្រើន ។ ចាំរយៈពេល១ខែ២ខែទៀត ស្លឹកតែថ្មីនិងផ្លែloquat ទើបបេះថ្មីៗនឹងដាក់លើឡានឆ្លងកាត់ចង្កេះ ភ្នំហិម៉ាឡៃយ៉ាដែលគ្របដណ្តប់ ដោយព្រិល និងដងទន្លេតាមបណ្ដោយផ្លូវថ្នល់ដ៏ធំនិងរាប ដឹកជញ្ជូនដល់ទីផ្សារគ្រប់កន្លែង ទូទាំងប្រទេសចិន ។

ចំពោះអនាគត លោកស្រី Baimaquzhen បានប្រាប់ថា ៖ “លោកប្រធានរដ្ឋ Xi Jinping បាននិងកំពុងដឹកនាំយើង ទាំងអស់គ្នាដើរតាមមាគ៌ា ធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញការស្តារអភិវឌ្ឍជនបទ ដោយគ្រប់ជ្រុងជ្រោយ ។ នេះជាមាគ៌ាដ៏ភ្លឺស្វាំង ដែលយើងដើរកាន់តែវែងឆ្ងាយ នឹងមានអនាគតកាន់ តែទូលំទូលាយ៕ ”

To Top