ព័ត៌មានអន្តរជាតិ

Update៖ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រំពឹងថានឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារ ខណៈរដ្ឋអាជ្ញាកំពុងពិចារណា ទៅលើការចោទប្រកាន់ ចំពោះរឿងបង់ប្រាក់យឺតយ៉ាវ ដល់តារាសិច

" "

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងថា លោករំពឹងថា នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារ ខណៈដែលរដ្ឋអាជ្ញា កំពុងពិចារណា លើការចោទប្រកាន់ លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់គាត់តវ៉ា។

អ្នកនាំពាក្យរបស់ការិយាល័យមេធាវីស្រុក Manhattan ដែលកំពុងស៊ើបអង្កេត លើការបង់ប្រាក់ចំនួន១៣០.០០០ដុល្លារអាមេរិក ដល់តារាសម្តែងសិច ឈ្មោះ Stormy Daniels បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ។

" "

គេបានដឹងថា គ្មានប្រធានាធិបតី សហរដ្ឋអាមេរិក ណាម្នាក់ ក្នុងពេលកាន់តំណែង ឬបន្ទាប់ពីនោះបានប្រឈមមុខនឹង ការចោទប្រកាន់ ពីបទព្រហ្មទណ្ឌឡើយ ។

" "

លោក ត្រាំ កំពុងស្វែងរកការតែងតាំង ពីគណបក្សសាធារណរដ្ឋ​ សម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ ។ គាត់បានថ្លែងថា គាត់នឹងបន្តធ្វើយុទ្ធនាការទោះបីជា គាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយ ។

លោក ត្រាំ មិនបានលើកឡើងថា គាត់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់នាពេលខាងមុខ ហើយមិនបានផ្តល់ភស្តុតាងនៃការបែកធ្លាយពីការិយាល័យមេធាវីស្រុកនោះទេ ហើយលោកមិនបានពិភាក្សា អំពីការចោទប្រកាន់ដែលអាចកើត មាននៅក្នុងការបង្ហោះនោះដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top