ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូត អាមេរិក៖ លោក ពូទីន នឹងត្រូវបានតាមលងបន្លាច ដោយដីកាចាប់ខ្លួន អស់មួយជីវិត

វ៉ាស៊ីនតោន៖ លោក Michael McFaul អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅប្រទេសរុស្ស៊ី បានព្យាករណ៍ថា ដីកាចាប់ខ្លួន ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រ ជុំវិញឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងនៅជាប់ជាមួយមេដឹកនាំ រុស្ស៊ី រូបនេះអស់មួយជីវិត។

លោក McFaul បានសរសេរនៅលើធ្វីតធ័រកាលពីថ្ងៃសៅរ៍ថា “លោកពូទីន នឹងត្រូវបាន “លងបន្លាចពេញមួយជីវិតរបស់លោកដោយដីកាចាប់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក ពូទីន ត្រូវបានចោទប្រកាន់ជាយូរមកហើយពីបទឧក្រិដ្ឋកម្មសង្គ្រាម សូម្បីតែមុនពេលឈ្លានពាន អ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែការអំពាវនាវឱ្យ មានការស៊ើបអង្កេត ឧក្រិដ្ឋកម្មទាំងនោះ បានកើនឡើង នៅពេលដែលសង្រ្គាម បានចាប់ផ្តើមនៅក្នុងប្រទេសអឺរ៉ុបខាងកើត។

សហព័ន្ធរុស្ស៊ីបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបង្រ្កាបលើការមិនចុះសម្រុងនៅឧបទ្វីបគ្រីមៀ ដែលត្រូវបានបញ្ចូលពីអ៊ុយក្រែនដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ២០១៤ នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ ដែលជាអង្គការអន្តរជាតិផ្តោតលើសិទ្ធិមនុស្ស។

ក្នុងអំឡុងពេលសម្ភាសន៍លោក McFaul ឲ្យដឆងថាវាមិនទំនង ដែលប្រធានាធិបតីរុស្ស៊ី នឹងប្រឈមមុខនឹងការចោទប្រកាន់ដរាបណាលោកនៅតែកាន់អំណាច។ វាក៏មិនធានាថា មេដឹកនាំរុស្ស៊ីនឹងត្រូវទទួលខុសត្រូវ និងនាំទៅរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិនោះទេ នេះបើយោងតាម Bloomberg ពីព្រោះ ICC ពឹងផ្អែកលើប្រទេសជាសមាជិករបស់ខ្លួន ដើម្បីធ្វើការចាប់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ជនជាប់ចោទទាំងនោះតែងតែអាចជៀសវាង ការធ្វើដំណើរទៅកាន់ប្រទេសដែលពួកគេអាចនឹងត្រូវបញ្ជូន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top