ព័ត៌មានអន្តរជាតិ

របាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ពោរពេញទៅដោយ ការភូតកុហក និងលំអៀងផ្អែកលើមនោគមវិជ្ជា

ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា របាយការណ៍របស់ប្រទេសឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ស្តីពីការអនុវត្តសិទ្ធិមនុស្សគឺ “ពោរពេញទៅដោយការកុហក និងភាពលំអៀងនៃមនោគមវិជ្ជា ហើយការនិយាយដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាក៏មិនមានតម្លៃក្នុងការបដិសេធដែរ” ។

អ្វី​ដែល​ពិភពលោក​អាច​មើល​ឃើញ​ពី​របាយការណ៍​ឆ្នាំ​នេះ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​អនុត្តរភាព និង​ការ​សម្លុត និង​ស្តង់ដារ​ទ្វេ​ដង​របស់​សហរដ្ឋ​អាមេរិក​ផ្ទាល់​។

ចេញផ្សាយនៅថ្ងៃច័ន្ទ របាយការណ៍នេះគ្របដណ្តប់ប្រទេស និងតំបន់ចំនួន ១៩៨ ។ របាយការណ៍ស្តីពីប្រទេសចិន មាន ៨៧ ទំព័រ ហើយមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើអ្វីដែលគេហៅថាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ស៊ីជាំង របស់ប្រទេសចិន ដូចដែលបានគូសបញ្ជាក់នៅក្នុងបុព្វកថា ដែលបានជួបប្រទះការមិនពេញចិត្តយ៉ាងខ្លាំងពីអាជ្ញាធរ និងអ្នកជំនាញរបស់ចិន។

សហរដ្ឋ​អាមេរិក ​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​បង្គោល​សិទ្ធិ​មនុស្ស​ជា​យូរ​មក​ហើយ ហើយ​ជា​ញឹក​ញាប់​គ្រាន់​តែ​រិះគន់​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែតាមពិតទៅ សិទ្ធិមនុស្សគ្រាន់តែជាឧបករណ៍មួយ ដែលសហរដ្ឋអាមេរិកប្រើ ដើម្បីបង្រួបបង្រួមសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនរួមគ្នា ដើម្បីបង្ក្រាបការមិនចុះសម្រុងរបស់ខ្លួនប៉ិណ្ណោះ នេះបើយោងតាមការឲ្យដឹងរបស់លោក Jia Chunyang អ្នកជំនាញនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន បានប្រាប់ Global Times កាលពីថ្ងៃអង្គារ។

របាយការណ៍ក៏បានរាយបញ្ជីការរំលោភសិទ្ធិមនុស្សមួយចំនួនរបស់រដ្ឋាភិបាលចិន នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។ជាការឆ្លើយតប ការិយាល័យស្នងការនៃក្រសួងការបរទេសចិននៅ HKSAR ក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ។

ការិយាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ របាយការណ៍នេះគ្រាន់តែលាបពណ៌ស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងទីក្រុងហុងកុង បង្កាច់បង្ខូចច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង និងប្រព័ន្ធបោះឆ្នោតថ្មី សម្រាប់ទីក្រុង ក៏ដូចជាបង្កាច់បង្ខូចអភិបាលកិច្ចផ្អែកលើច្បាប់របស់រដ្ឋាភិបាល HKSAR៕ប្រែសម្រួល ឈូក បូរ៉ា

To Top