ព័ត៌មានជាតិ

ចំនួនទឹកប្រាក់ សម្រាប់ការកសាង អ៊ុយក្រែនឡើងវិញ ត្រូវបានបង្ហាញជាថ្មី ក្រោយការគណនារួមគ្នា

បរទេស៖ យោងតាមការវាយតម្លៃថ្មីមួយ ដែលធ្វើឡើងរួមគ្នាដោយរដ្ឋាភិបាល របស់ប្រទេសអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ បានឱ្យដឹងថា វិក័យប័ត្រក្នុងការកសាង និងស្ដារឡើងវិញរបស់អ៊ុយក្រែនបានកើនឡើងដល់ ៤១១ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការវាយតម្លៃ គឺទីក្រុងគៀវនឹងត្រូវការទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារក្នុងឆ្នាំនេះតែម្នាក់ឯង សម្រាប់ការវិនិយោគលើការកសាងឡើងវិញដ៏សំខាន់បំផុត និងជាអាទិភាព។ ការចំណាយដែលបានប៉ាន់ប្រមាណមានន័យថា រដ្ឋាភិបាលរបស់ប្រទេសនេះ នឹងត្រូវការហិរញ្ញប្បទានពីខាងក្រៅចំនួន ១១ ពាន់លានដុល្លារលើចំនួន ដែលបានបែងចែករួចហើយសម្រាប់កិច្ចការទាំងនេះ នៅក្នុងថវិកាប្រចាំឆ្នាំ , នេះបើយោងតាមការវាយតម្លៃ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ហេដ្ឋារចនាសម្ព័ន្ធថាមពល លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សេដ្ឋកិច្ច និងការដោះមីនមនុស្សធម៌ គឺជាអាទិភាពចំនួនប្រាំរបស់យើងសម្រាប់ឆ្នាំនេះ” ។

ការវាយតម្លៃថ្មីតំណាងឱ្យការកើនឡើងចំនួន ៦០ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹង ការវាយតម្លៃពីមុនដែលត្រូវបានចេញផ្សាយដោយក្រុមកាលពីខែកញ្ញាឆ្នាំមុន។ ត្រលប់មកវិញ តម្លៃប៉ាន់ស្មាននៃការស្តារ និងជួសជុលមានចំនួន ៣៤៩ ដុល្លារ។ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា ការខូចខាតភាគច្រើនចំពោះប្រទេសនេះ បានកើតឡើងក្នុងរយៈពេលប្រាំមួយខែដំបូងនៃជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រែសម្រួលៈ ណៃ តុលា

To Top