ព័ត៌មានអន្តរជាតិ

ដំណើរ​ទស្សនកិច្ច ​ដោយបណ្ដា​មេដឹកនាំ​អឺរ៉ុប ​ទៅកាន់​ប្រទេស​ចិន ​បង្ហាញ​ពី​តួនាទី​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​នាម​ជា​អ្នក​ជំរុញ​សន្តិភាព

ប៉េកាំង៖ មេដឹកនាំជាច្រើនរូបមកពីបណ្តាប្រទេសអ៊ឺរ៉ុប និងសហភាពអឺរ៉ុប បានប្រកាសនាពេលថ្មីៗនេះ ឬកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនទៀត ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរ។

អ្នកជំនាញបានឲ្យដឹងថា គំរូរបស់ចិនក្នុងការដោះស្រាយវិវាទអន្តរជាតិក្នុងនាមជាអ្នកជំរុញសន្តិភាព ដែលខុសពីអាមេរិក ដែលកំពុងបន្ថែមភ្លើងឆេះ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ និងឆ្លុះបញ្ចាំងពីភាពខ្នះខ្នែងរបស់អឺរ៉ុប ក្នុងការមើលឃើញការកើតឡើងនៃសន្តិភាព និងកិច្ចពិភាក្សា​សម្រាប់​វិបត្តិ​អ៊ុយក្រែន ​ដែល​កំពុង​បន្ត​បង្ក​បញ្ហា​យ៉ាង​ខ្លាំង​ដល់​ទ្វីប។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Reuters Sanchez នឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ។ លោក Sanchez បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលលោក កំពុងចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹង “ស្វែងរកឱ្យឃើញដោយផ្ទាល់នូវជំហររបស់ចិន សម្រាប់សន្តិភាពនៅអ៊ុយក្រែន ហើយបញ្ជូនសារថា អ៊ុយក្រែន នឹងជាអ្នកបង្កើត លក្ខខណ្ឌ​សន្តិភាព”។

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ក្រោយ​មក​ដោយ​រដ្ឋ​មន្ត្រី​សម្រាប់​គណៈ​ប្រធាន Felix Bolanos ក្នុង​បទ​សម្ភាស​ជាមួយ​ស្ថានីយ​វិទ្យុ Cadena Ser ដោយថា “ចិនមានតួនាទីសំខាន់ក្នុងការសម្រុះសម្រួលសង្រ្គាម”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រទេសចិន និងអេស្ប៉ាញ រីករាយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្ថិរភាព និងទំនាក់ទំនង” ។ លោកបានបន្ថែមថា “មេដឹកនាំទាំងពីររក្សាទំនាក់ទំនងល្អ”។

ប្រទេស​អេ​ស្ប៉ា​ញ ​នឹង​ចូល​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ​ពី​ប្រទេស​ស៊ុយអែត ​នៅ​ចុង​ឆ្នាំ​នេះ​។ ក្នុងពេលជាមួយគ្នានោះគេហទំព័រ Politico បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងធ្វើដំណើរជាមួយប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក ទៅកាន់ប្រទេសចិនក្នុងខែមេសា។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell ក៏បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលឆាប់ៗនេះ បើទោះបីជាកាលបរិច្ឆេទនៅតែត្រូវបានបញ្ចប់ក៏ដោយ។

អ្នកជំនាញជឿជាក់ថា ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-សហភាពអឺរ៉ុប គឺជាកត្តាចាំបាច់ និងជាក់ស្តែង។ នៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត សេដ្ឋកិច្ចពិភពលោកនៅតែមានភាពយឺតយ៉ាវ ហើយអឺរ៉ុបបានដឹងថា “ការផ្ដាច់ខ្លួន” ដែលស្នើដោយសហរដ្ឋអាមេរិក មានផលប៉ះពាល់អវិជ្ជមានដល់អឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top