ភ្នំពេញ ៖ ដើម្បីជាការអបអរដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលី និងបុគ្គលិកស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ បានចូលរួមប្រកួតបាល់ទាត់មិត្តភាព ជាមួយក្លិបបាល់ទាត់បឹងកេត នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមកីឡាករ វ៉ូមបាត របស់ស្ថានទូតអូស្ត្រាលី បានប្រកួតយ៉ាងស្វិតស្វាញ ទោះបីដឹងថា «យើងមិនអាចយកជ័យជំនះ លើក្លិបបាល់ទាត់បឹងកេតបានក៏ដោយ កីឡាករក្លិបបាល់ទាត់បឹងកេតបាន បន្ធូរដៃឲ្យក្រុមកីឡាករស្ថានទូតអូស្ត្រាលី ហើយលទ្ធផលប្រកួតនោះគឺ ១ទល់នឹង១ ស្មើគ្នា»។ ក្រុម កីឡាករ រ៉ូមបាត ពិតជាចង់បានជ័យជំនះណាស់ ទោះជាយើងមិនសូវពូកែក៏ដោយ ប្រហែលជាយើងគួរ តែសុំប្រកួតម្ដងទៀតហើយមើលទៅ?
នាឱកាសនោះ លោក ឯកអគ្គរាជទូត វ៉ាយអេត បានមានប្រសាសន៍ថា «វាជាការល្អណាស់ដែលយើងបាន ជួបជាមួយក្រុមកីឡាបាល់ទាត់បឹងកេត ពួកគេពិតជាក្រុមកីឡាករ កីឡាការិនី ដែលមានទេពកោសល្យ មែន ពិតជាពូកែខ្លាំងជាងយើង។ អូស្ត្រាលី និងកម្ពុជាគាំទ្រកីឡា ហើយយើងដឹងថាកីឡាអាចជួយនាំអោ យយើងបានជួបគ្នា»។
លោក ទូត បន្ដថា កម្ពុជា នឹងបង្កើតប្រវត្តិសាស្ត្រនៅខែក្រោយនេះ ដោយការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូង ខណៈអូស្ត្រាលី នឹងធ្វើជាសហម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក World Cup២០២៣ ជាមួយប្រទេសនូវែលហ្សេឡង់ នៅចុងឆ្នាំនេះ។ វាជាការ ប្រកួតបាល់ទាត់ពិភពលោកលើកទីមួយដែលមានម្ចាស់ផ្ទះរួមគ្នា និងជាការប្រកួត FIFA ដំបូងគេដែលធ្វើនៅ Southern Hemisphere។
លោកឯកអគ្គរាជទូត វាយអេត បានមានប្រសាសន៍បន្ថែមថា ប្រទេសអូស្ត្រាលីបានចាប់ផ្ដើមជាមួយពណ៌បៃតង និងពណ៌មាស ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗ មួយទសវត្សរ៍កន្លង មកហើយ ។ ព្រឹត្តិការណ៍ដ៏ធំនៅឆ្នាំនេះគឺ FIFA Women’s World Cup ២០២៣។ បន្ទាប់មកអាចទន្ទឹងរង់ចាំការប្រកួត Commonwealth Games ២០២៦ Netball World Cup ២០២៧ ការប្រកួតបាល់ឱប World Cup ចំនួនពីរ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ ព្រមទាំងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សំខា ន់ៗជាច្រើនទៀត រួមទាំងការប្រកួតជើងឯកពិភពលោកសម្រាប់ BMX និង ដំណើរទេសចរណ៍របស់ចក្រ ភពអង់គ្លេស និងអៀរឡង់៕