នយោបាយ

លោក ឡៅ ម៉ុងហៃ ស្នើថ្នាក់ដឹកនាំ និងស្ថាប័នជាតិ ថ្វាយសហការគាំទ្រ ព្រះមហាក្សត្រ បំពេញតួនាទី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ ក្នុងឱកាសខួប១៥ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាបានស្នើឲ្យថ្នាក់ដឹកនាំ និងស្ថាប័នជាតិពាក់ព័ន្ធ ថ្វាយការសហការគាំទ្រ សកម្មភាពរបស់ព្រះមហាក្សត្រ ក្នុងការបំពេញតួនាទី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

លោក ឡៅ ម៉ុងហៃ បានលើកឡើងក្នុងហ្វេសប៊ុកថា “សូមចូលរួមអបអរសាទរ ទិវាព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិ សូមឲ្យថ្នាក់ដឹកនាំ និងស្ថាប័នជាតិពាក់ព័ន្ធ ថ្វាយសហការ និងការគាំទ្រសកម្មភាព ដល់ព្រះមហាក្សត្រយើង ដើម្បីឲ្យលោកអាចបំពេញតួនាទី របស់លោកដូចចែងក្នុង រដ្ឋធម្មនុញ្ញឲ្យបានពេញលេញ”។

លោកបន្តថា ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមានជាអាទ៍៖

  • ធានាឲ្យមានការគោរព សិទ្ធិសេរីភាពរបស់ប្រជារាស្ត្រ
  • ធានាឯករាជ្យរបស់អំណាចតុលាការ ដែលមានកាតព្វកិច្ចការពារសិទ្ធិ សេរីភាពរបស់ប្រជារាស្ត្រ
  • ធ្វើជាអាជ្ញាកណ្តាល ផ្សះផ្សា ដោះស្រាយជំលោះរវាងខ្មែរនិងខ្មែរ (មុនៗព្រះករុណាព្រះបាទនរោត្តម ស៊ីហនុ និងលោកផ្ទាល់ បានធ្វើប្រកបដោយជោគជ័យ នៅពេលមានវិបត្តិនយោបាយម្តងៗ ៕
To Top