ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាថ្ងៃទី៨ មេសា បានអញ្ជើញចុះពិនិត្យ កសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការ ចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម ៕