ព័ត៌មានជាតិ

ភោជនីយដ្ឋានចំនួន ១០កន្លែង​ក្នុងស្រុកវាលវែង ប្រកាសមិនលក់មុខម្ហូប ធ្វើពីសាច់សត្វព្រៃ 

ពោធិ៍សាត់៖ ភោជនីយដ្ឋានចំនួន១០​កន្លែង ​ក្នុងស្រុក វាលវែង និង ចំនួន៩នៅនៅទីរួមខេត្ត ពោធិ៍សាត់ ប្រកាសមិនលក់មុខម្ហូបធ្វើពី សាច់សត្វព្រៃដល់អតិថិជន។ 

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នាស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែមេ សា ឆ្នាំ២០២៣លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យក្រសួងបរិស្ថាន បាន​លេីកឡេីងថា ការប្រកាសមិនលក់សាច់សត្វនេះ ដោយសារតែការព្រួយ បារម្ភពីការ ចម្លង រោគជំងឺនិងក៏ដូចជាពួកគេបានយល់ដឹង ពីតម្លៃសត្វព្រៃដ៏មហាលមិនអាចកាត់ថ្លៃបានរួចមក។ 

លោករដ្ឋលេខាធិការបានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ភោជនីយដ្ឋាននិ ងអា ហារដ្ឋានសរុបចំនួន ៧១ នៅក្នុងខេត្តគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យ ៧ បានប្រកា សមិន លក់មុខម្ហូបពីសាច់សត្វព្រៃ និងបានចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់ដល់សុខភាព ធ្ងន់ធ្ងរ ពីការហូបសាច់សត្វព្រៃ។   

លោកនេត្រ ភក្រ្តាបានថ្លែងបញ្ជាក់ជុំវិញបញ្ហានេះថា៖«យើងខ្ញុំជឿជាក់ថាម្ចាស់ភោ ជនី យដ្ឋាន និង អាហារដ្ឋាននានានឹងចូលរួមហើយបងប្អូនប្រជាពលរដ្ឋ មួយចំនួនដែលនិ យម ហូបសាច់សត្វព្រៃដោយជឿថា ជាថ្នាំប៉ូវ ឬអាចព្យាបាលជំងឺបាននោះ នឹងផ្លាស់ប្តូរឥរិយាបថ មិនបន្តបរិភោគសាច់សត្វព្រៃ និងងាកមកចូលរួមការពារ និងអភិរក្ស ស្រឡាញ់សត្វព្រៃដែល ជាសម្បត្តិធម្មជាតិរបស់យើង ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត»។ 

លោករដ្ឋលេខាធិការ បានថ្លែងដោយបញ្ជាក់ថា« គ្មានតម្រូវការ  គ្មានការផ្គត់ផ្គង់ នោះការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃនឹងថយចុះ! សូមចូលរួមទាំងអស់ គ្នា! សាច់សត្វព្រៃមិនប្រពៃ សម្រាប់សុខភាពយើងឡើយ»។          

លោកបានលើកឡើងថា អន្ទាក់សូន្យ ជាយុទ្ធនាការ លុបបំបាត់អន្ទាក់ ការបរបាញ់ ក៏ដូចជាការជួញដូរសត្វព្រៃ។ គេឃើញថាតាមរយៈយុទ្ធនាការ បន្តបន្ទាប់នេះបានធ្វើឱ្យ ម្ចាស់ ភោជនីយដ្ឋានមួយចំនួន បានប្ដេជ្ញាចូលរួមយុទ្ធនាការជាមួយក្រសួង ដោយមិនធ្វើអាជីវកម្ម សត្វព្រៃឡើយ។      ដោយឡែកលោក កែវ សុធា ម្ចាស់ភោជនីយដ្ឋាន ម្ចាស់វាលស្រែដួងចិត្ត ស្ថិតនៅភូមិ ប្រមោយឃុំប្រមោយស្រុក វាលវែងដែលបានទទួល ប័ណ្ណសរសើពីក្រសួងបរិស្ថាន បានបញ្ជាក់ ប្រាប់ថាភោជនីយដ្ឋានរបស់លោក មិនលក់សាច់ព្រៃទេ។ផ្តើមចេញតាមរយៈ ការមិនលក់សាច់សត្វព្រៃនេះដែរដោយសារលោកបានមើលឃើញ ពីតម្លៃសត្វព្រៃ និងពិសេសកា របរិភោគសាច់ សត្វព្រៃបង្កឱ្យប្រឈមនឹងរោគ ជំងឺមួយចំនួនផងដែរ។ ម្ចាស់ភោជនីយដ្ឋានរូបនេះបានបញ្ជាក់បន្ថែមថា៖”តាមពិតសាច់ សត្វព្រៃមានរោគជំ ងឺមួយចំនួន ហេតុនេះខ្ញុំបានប្តេជ្ញាចិត្តហើយថា មិនលក់ឲ្យអតិថិជនរបស់ខ្ញុំជាដាច់ខាត ទី១គឺវា បានបំផ្លាញសត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងទី២គឺមានហានិភ័យប្រឈមនឹង ការច ម្លងរោគជំងឺផង”។  

គួរបញ្ជាក់ថាខេត្គគោលដៅ សម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕

To Top