ព័ត៌មានអន្តរជាតិ

រុស្ស៊ី ច្រានចោលព័ត៌មានផ្សាយថា អ៊ុយក្រែន ប្រើយន្តហោះគ្មាន មនុស្សបើក ប៉ុនប៉ងសម្លាប់លោក ពូទីន

" "

បរទេស ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោល ការអះអាងដែលថា អ៊ុយក្រែនបានប៉ុនប៉ង ធ្វើឃាតប្រមុខរដ្ឋ ដោយប្រើយន្តហោះគ្មានមនុស្សបើក ។ លោក Dmitry Peskov បានច្រានចោលការ ចោទប្រកាន់នេះ ហើយថា នេះជា “ការប្រឌិត” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ទេ យើងមិនដឹងចំពោះរបាយការណ៍ទាំងនេះទេ” ។ “មាន “ការប្រឌិតរឿង” បែបនេះជាច្រើនសព្វថ្ងៃនេះ។ វាគ្មានហេតុផលអ្វីដែលត្រូវបង់ចិត្តឲ្យពួកគេឡើយ»។

" "

កាលពីថ្ងៃពុធ កាសែតអាល្លឺម៉ង់ Bild បានចុះផ្សាយរឿងមួយដែលមានចំណងជើងថា គ្រឿងផ្ទុះ ១៧ គីឡូ ដែលមានបំណងសម្លាប់លោក ពូទីន ដោយអះអាងថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ដែលបានធ្លាក់នៅជិតទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ បានតម្រង់គោលដៅប្រធានាធិបតី ហើយអាជ្ញាធររុស្ស៊ីកំពុងព្យាយាមបិទបាំងវា។

" "

កាសែត Bild បានដកស្រង់សម្តីសកម្មជនអ៊ុយក្រែន Yuri Romanenko ដែលបានអះអាងថា ចារកម្មអ៊ុយក្រែនបានបញ្ជូនយន្តហោះគ្មានមនុស្សបើក សំដៅទៅលោក ពូទីន ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់សួនឧស្សាហកម្ម Rudnevo នៅខាងក្រៅទីក្រុងម៉ូស្គូ។ យន្តហោះគ្មានមនុស្សបើក (UAV) តាមសេចក្តីរាយការណ៍បានឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដោយមិនបានរកឃើញ ហើយបានធ្លាក់ “មិនឆ្ងាយ” ពីទីតាំងគោលដៅ។ ចំណែកសារព័ត៌មានរបស់អាល្លឺម៉ង់បានពណ៌នា Romanenko ថា ជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងសេវាស៊ើបការណ៍សម្ងាត់របស់ទីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top