ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញយន្ដហោះចម្បាំងធុន Su-27 ព្រមានឲ្យយន្ដហោះចម្បាំងអាល្លឺម៉ង់ និងកាណាដា ចេញពីដែនអាកាសរបស់ខ្លួន លើសមុទ្របាល់ទិក

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះចម្បាំងរុស្សីមួយគ្រឿង បានបញ្ចេញយន្ដហោះចម្បាំងទំនើបរបស់ខ្លួន ដើម្បីហោះហើរ អមដំណើរយន្តហោះយោធាអាល្លឺម៉ង់ និងយន្តហោះយោធាបារាំងនៅលើសមុទ្របាល់ទិក។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅពីរ ដែលខិតជិតព្រំដែនរដ្ឋរុស្ស៊ីនៅលើសមុទ្របាល់ទិក ហើយយន្តហោះចម្បាំងធុន Su-27 បានហោះចេញជាការឆ្លើយតប និងព្រមានឲ្យយន្ដហោះចម្បាំងទាំង ២គ្រឿងចេញពីដែនអាកាសរបស់ខ្លួន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បន្ទាប់ពីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាយន្តហោះល្បាត P-3C Orion របស់កងទ័ពជើងទឹកអាល្លឺម៉ង់ និងយន្តហោះល្បាតប្រឆាំងនាវាមុជទឹក Atlantique-2 របស់កងទ័ពជើងទឹកបារាំង ក្រុមនាវិករុស្ស៊ី បានអមដំណើរយន្តហោះបរទេសរហូតដល់ពួកគេហោះចេញផុតពីព្រំដែនរុស្ស៊ី។

សេចក្តីថ្លែងការណ៍បានបន្ថែមថា បេសកកម្មអមដំណើរត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាសលើផ្ទៃទឹកអព្យាក្រឹត៕ប្រែសម្រួល ឈូក បូរ៉ា

To Top