ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ ចង់បានតំណែងជាប្រធាន សភារបស់ថៃ

បរទេស៖ គណបក្សភឿថៃគួរតែទទួលបានតំណែងជាប្រធានសភា ព្រោះខ្លួនមានមនុស្សច្រើនដែលស័ក្តិសមសម្រាប់តំណែងជាងគណបក្ស Move Forward, នេះបើយោងតាមលោក អាឌីសន ពាងកេត (Adisorn Piangket) សមាជិកសភាគណបក្សភឿថៃ ដែលជាប់ឆ្នោត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក អាឌីសន ដែលជាអ្នកនយោបាយជើងចាស់បានឆ្លើយ តបនឹងការបង្ហោះតាមហ្វេសប៊ុករបស់លោក ពីយ៉ាបុត្រ សៀងកានុកុល (Piyabutr Saengkanokkul) សមាជិកនៃចលនាវឌ្ឍនភាព ដែលបាននិយាយថា តំណែងប្រធានសភាគួរតែបានទៅសមាជិកសភាដែលតែងតាំងដោយគណបក្ស Move Forward។

លោក ពីយ៉ាបុត្រ និងនាយកប្រតិបត្តិផ្សេងទៀតនៃអតីតគណបក្ស Future Forward ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ១០ ឆ្នាំបន្ទាប់ពីគណបក្សនេះត្រូវបានរំលាយ ដោយតុលាការធម្មនុញ្ញក្នុងឆ្នាំ ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានមនុស្សជាច្រើន ចាត់ទុកថាជាខួរក្បាលនៅពីក្រោយគណបក្ស Move Forward។

លោក អាឌីសុន បាននិយាយថា លោក ពីយ៉ាបុត្រ អាចនឹងទទួលយកវាសម្រាប់ការអនុញ្ញាតឱ្យគណបក្ស Move Forward នឹងបញ្ជាសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត។ តាមពិតអាសនៈសភាចំនួន ១៥២ ដែលឈ្នះដោយគណបក្ស Move Forward គឺនៅខ្វះចំនួន ២៥០ ឬពាក់កណ្តាលនៃអាសនៈចំនួន ៥០០។

លោកបាននិយាយថា ប្រសិនបើគណបក្ស Move Forward ចង់បានរាល់មុខតំណែងសំខាន់ៗ គណបក្សនេះ ជាដំបូង ត្រូវតែធ្វើនូវអ្វីដែលធ្លាប់បានធ្វើដោយអតីតគណបក្ស ថៃ រ៉ាក់ថៃ ដែលដណ្តើមបានអាសនៈសភាចំនួន ៣៧៧ នៅក្នុងការបោះឆ្នោតមួយ។

លោកបន្តថា គណបក្ស ភឿថៃ រីករាយដែលបានគាំទ្រលោក ពីតា លឹមចារឿនរ៉ាត់ មេដឹកនាំគណបក្ស Move Forward សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំនៃស្ថាប័នប្រតិបត្តិ។

លោក អាឌីសុន បានបន្ថែមថា ប្រធានសភា ដែលជាប្រធានផ្នែកនីតិបញ្ញត្តិ គួរតែជាសមាសភាពមកពីគណបក្សមួយផ្សេងទៀតនៅក្នុងសម្ព័ន្ធ។

ជាឧទាហរណ៍ លោកបាននិយាយថា លោក ឈួន លីប៉ៃ (Chuan Leekpai) ត្រូវបានតែងតាំងជាប្រធានសភា ទោះបីជាគណបក្សប្រជាធិបតេយ្យ មិនមានសមាជិកសភាច្រើន ជាងគេនៅក្នុងសភាក៏ដោយ។ លោក យូថៃ ភីមឆៃឆន (Uthai Pimchaichon) ធ្លាប់ជាប្រធានសភា បើទោះជាគណបក្សរបស់គាត់មានសមាជិកសភាតែបីរូបក៏ដោយ។ លោក អាឌីសុន បានបន្ថែមថា វាអាស្រ័យទៅលើភាពសមស្រប និងពេលវេលា។

ជាងនេះទៅទៀត លោកបានបន្តថា «បើប្រៀបធៀប គឺខ្ញុំគិតថាគណបក្សភឿថៃ មានមនុស្សច្រើនជាងដែលស័ក្តិសមសម្រាប់តំណែងប្រធាន សភាទាក់ទងនឹងបុគ្គលិកលក្ខណៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top