ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា តំបន់គ្មានអាវុធនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង ក៏ដូចជានៅពេលដែលវាហូរទៅកាន់ទីនោះ”។
លោកបានលើកឡើងថា កិច្ចព្រមព្រៀងពហុភាគី ក្នុងចំណោមប្រជាជាតិនៃ មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហាមឃាត់ការសាកល្បង ការផលិត និងការដាក់ទីតាំងឧបករណ៍បំផ្ទុះនុយក្លេអ៊ែរ និងការបោះចោលកាកសំណល់ នុយក្លេអ៊ែរនៅក្នុងតំបន់។
អ្នកប្រាជ្ញបានកត់សម្គាល់ថា ប្រទេសជប៉ុន អះអាងថានឹងលើកកម្ពស់បទបញ្ជា ដែលផ្អែកលើច្បាប់។ “ប្រសិនបើប្រទេសជប៉ុន ចង់ការពារបទបញ្ជា ដែលផ្អែកលើច្បាប់ ពួកគេត្រូវតែធ្វើតាមគោលការណ៍នៃច្បាប់ទាំងនេះ ហើយគោរពតាមបំណងប្រាថ្នា របស់ប្រជាជននៅប៉ាស៊ីហ្វិក ដែលប្រកែកសន្ធិសញ្ញានៅទីនោះ ដើម្បីបញ្ឈប់ការកើតឡើងបែបនេះ”។
ប៉ុន្តែជប៉ុនកំពុងព្យាយាមប្រើអំណះអំណាងបច្ចេកទេស ដើម្បីប្រកែកបើមិនដូច្នេះទេ លោក Seneviratne បានបន្ថែមដោយលើកឡើងថា “ជប៉ុន គួរចៀសវាងការបំពុលសមុទ្រជាមួយនឹងកាកសំណល់នុយក្លេអ៊ែរ”។
យោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាកោះប៉ាស៊ីហ្វិក (PIF) កាលពីថ្ងៃអង្គារ កិច្ចសន្ទនាបច្ចេកទេសលើកទីពីរ ស្តីពីទឹកសំណល់ហ្វូគូស៊ីម៉ា រវាងអ្នកជំនាញវិទ្យាសាស្ត្រឯករាជ្យ PIF និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សំណួរស្តីពីដំណើរការ និងទិន្នន័យដែលភ្ជាប់ទៅនឹង ការបង្ហូរចេញទឹកសំណល់នុយក្លេអ៊ែរ ដែលត្រូវបានព្យាបាលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ដោយប្រទេសជប៉ុន នៅតែបន្តជាចំណុចផ្តោតនៃកិច្ចប្រជុំ។
អ្នកជំនាញ PIF បានឲ្យដឹងក្នុងកិច្ចប្រជុំថា កង្វះខាតក្រុមហ៊ុន Tokyo Electric Power ស្រាវជ្រាវលើការបង្ហូរទឹកហ្វូគូស៊ីម៉ា លើប្រភេទសត្វសមុទ្រ ដែលជារឿងធម្មតា សម្រាប់បណ្តាប្រទេសនៃវេទិកាប៉ាស៊ីហ្វិក បានធ្វើឱ្យពួកគេមិនអាចផ្តល់ការ សម្រេចចិត្តជាព័ត៌មានដល់សមាជិក PIF លើគម្លាតអាទិភាពជុំវិញផលប៉ះពាល់នៃប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខស្បៀង ៕
ប្រែសម្រួល ឈូក បូរ៉ា