ព័ត៌មានជាតិ

គ្រាន់តែលឺក៏ចាប់អារម្មណ៍ដែរ! ក្រុមហ៊ុនវីរៈប៊ុនថាំ បើកជើងធ្វើដំណើរថ្មីដឹកអ្នកដំណើរពីភ្នំពេញ ទៅដល់ឧទ្យានបោះតង់ ភ្នំគិរីរម្យ

រូបភាព៖ អត្ថបទពាណិជ្ជកម្ម

ភ្នំពេញ៖ កាន់តែពិសេសសម្រាប់អ្នកចូលចិត្ត ដើរកម្សាន្តបោះតង់ លំហែកាយមើលទេសភាព ដើម្បីបំបាត់ទុកកង្វល់នោះ ពេលនេះក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានបន្ថែមជើងធ្វើដំណើរថ្មីរបស់ខ្លួន ភ្នំពេញទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលចាប់បើកដំណើរការជាផ្លូវការ ចាប់ពីនៅថ្ងៃទី១​​ ខែកក្កដា ខាងមុខនេះតទៅ ។

បើតាមហ្វេសប៊ុកក្រុមហ៊ុនវីរៈប៊ុនថាំ បានឲ្យដឹងថា អ្នកធ្វើដំណើរនឹងចំណាយពេលវេលាតិច ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តគឺនៅក្នុង ឧទ្យានបោះតង់ CampingPark និង Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត ។

នៅចាំអីទៀតអតិថិជនដែលចាប់អារម្មណ៍ ក៏អាចធ្វើការកក់សំបុត្រ ទុកមុនចាប់ពី​ពេលនេះ​ទៅបានផងដែរ ។ អតិថិជនអាចកក់សំបុត្រតាម App VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបាន ៥ភាគរយបន្ថែម ។ ឬអាចកក់សំបុត្រតាម🏻វេបសាយ: www.vireakbuntham.com ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖​​ 081 911 911 ។

សម្រាប់ម៉ោងធ្វើដំណើរគឺម៉ោង ៧:៣០ព្រឹក, ម៉ោង ១រសៀល, ម៉ោង ៤រសៀល (សម្រាប់អ្នកធ្វើដំណើរភ្នំពេញ-គិរីរម្យ)។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរ ពីគិរីរម្យមកភ្នំពេញគឺមានម៉ោង (៦ព្រឹក, ១០:៣០ព្រឹក និង ៥រសៀល) ៕

To Top