ព្រះសីហនុ ៖ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការ ដ៏សំខាន់រវាងចិននិងកម្ពុជា ក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារ ជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ។

លោកលាវ លានឈី (Liu Lianchi ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ របស់កម្ពុជាបន្សំគ្នាយ៉ាងខ្លាំង ។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាង សហគមន៍ជោគវាសនាកម្ពុជា ចិននៅក្នុង យុគសម័យថ្មី ។

កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ម្នាក់ទៀត បានប្រាប់ឱ្យដឹង កាលពីពេលថ្មីៗនេះថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុនេះ មានសហគ្រាសនិងអង្គភាពចំនួន១៧៥ ដែលមកពីប្រទេសចិនអឺរ៉ុបនិងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុបានផ្តល់ឱកាស ការងារចំនួនជិត៣ម៉ឺននាក់ ជូនប្រជាជនកម្ពុជា ។
សំឡេង៖ « ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើង ខ្ញុំមានផ្ទៃដីប្រហែល ១១១៣ ហិកតា ។ បច្ចុប្បន្នយើងបានអភិវឌ្ឍ បានជិត៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុមានក្រុមហ៊ុនសហគ្រាសចំនួន១៧៥ក្រុមហ៊ុនហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយ ក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀត មកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់ »។

គួររម្លឹកថាកាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជាក្នុង អត្ថបទដែលចុះផ្សាយ នៅប្រព័ន្ធសារព័ត៌មានកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិននិងកម្ពុជា ។ នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូល ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី២ ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង កោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុជាគំរូ នៃសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិន ។ ក្រៅពីនេះតាំងពីឆ្នាំ២០០៨ មក តំបន់សេដ្ឋកិច្ច ពិសេសក្រុង ព្រះសីហនុបានពន្លឿនការ កសាងដោយឥតឈប់ឈរ ដែលបានក្លាយទៅជាតំបន់សេដ្ឋកិច្ច ពិសេសអន្តរជាតិរបស់កម្ពុជា ដែលមានហេដ្ឋារចនា សម្ព័ន្ធពេញលេញ ទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅ៕ អត្ថបទ ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន


