ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានអញ្ជើញ ទៅពិនិត្យការងារ នៅខេត្ត Jiangsu ក្នុងបំណងជំរុញការកសាង ប្រព័ន្ធឧស្សាហកម្ម ទំនើបរបស់ចិន

ពេលថ្មីៗនេះ លោក Xi Jinping អ្នកដឹកនាំកំពូលចិនបានអញ្ជេីញ ទៅពិនិត្យការងារនៅ ខេត្តJiangsu ភាគខាងកើតចិន ជាប់នឹងសមុទ្រ។ លោកបានលើកឡើងថា ចាត់ទុកខេត្តJiangsu ជាគំរូ កសាងប្រព័ន្ធ ឧស្សាហកម្មទំនើបរបស់ចិន ដែលផ្តោតសំខាន់ លើឧស្សាហកម្មផលិតកម្មជឿនលឿន និងសេដ្ឋកិច្ចជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន។

*តើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និង ឧស្សាហកម្មផលិតកម្មទំនើប មានទំនាក់ទំនងយ៉ាងណា?

តាមទស្សនគំនិតអភិវឌ្ឍថ្មី នៃការធ្វើអភិបាលកិច្ច នៃបក្សកុម្មុយនីស្តចិន «ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់» ជាភារកិច្ចចម្បង។ លោក Xi Jinping បានពន្យល់ថា «សេដ្ឋកិច្ចចិន កំពុងបង្វិលពីកំណើន មានល្បឿនលឿន ទៅជាអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ បណ្តាឧស្សាហកម្មបណ្តា សហគ្រាសត្រូវឆ្ពោះ ទៅតាមទិសដៅនេះ យ៉ាងម៉ឺងម៉ាត់ ។» តើចិននឹងអភិវឌ្ឍសេដ្ឋកិច្ច ដោយគុណភាពខ្ពស់ តាមរបៀបណា? មាគ៌ាគន្លឹះគឺបង្កើន ការកសាងប្រព័ន្ធឧស្សាហកម្ម ផលិតកម្មទំនើប។

*តើប្រព័ន្ធឧស្សាហកម្ម ផលិតកម្មទំនើប មានខ្លឹមសារណាខ្លះ?

ការកំណត់អំពីយុទ្ធសាស្ត្រជាតិ នៃបក្សកាន់អំណាចប្រទេសចិន ប្រព័ន្ធឧស្សាហកម្មផលិតកម្ម ទំនើបរួមមាន ៖ ផលិតកម្មបែបជឿនលឿន ឆ្លាតវៃ និងបៃតង, ឧស្សាហកម្មងើបឡេីងថ្មី មានលក្ខណៈយុទ្ធសាស្ត្រ ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា AI ជីវសាស្ត្រ ថាមពលថ្មី សារធាតុថ្មី អេកូជាដើម, សេវាកម្មទំនើប ដែលតភ្ជាប់ យ៉ាងជ្រាលជ្រៅ ជាមួយផលិតកម្មទំនើបនិងកសិកម្មទំនើប, ឧស្សាហកម្មឌីជីថល ដែលតភ្ជាប់យ៉ាងជ្រាលជ្រៅ នឹងសេដ្ឋកិច្ចជាក់ស្តែង និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។

-ហេតុអ្វីលោក Xi Jinping បានខំជំរុញចិន ឱ្យកសាងប្រព័ន្ធឧស្សាហកម្ម ផលិតកម្មទំនើប?

បទពិសោធន៍អភិវឌ្ឍន៍ នៃពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចជាក់ស្តែងនិងផលិតកម្ម ជាសសរទ្រង់ នៃការរីកចម្រើនយ៉ាងខ្លាំងក្លា របស់សេដ្ឋកិច្ចជាតិ។ បន្ទាប់ពីបានខិតខំអភិវឌ្ឍ អស់រយៈពេលជាង៤០ឆ្នាំ ប្រទេសចិន បានមានភាពប្រៀប នាំមុខក្នុងវិស័យផលិតកម្ម ជាប្រទេសតែមួយគត់ លើសកលលោក ដែលមានប្រភេទឧស្សាហកម្មទាំងអស់ នៃកំណត់ដោយអង្គការសហប្រជាជាតិ ។ ក៏ប៉ុន្តែ ក្នុងវិស័យមួយចំនួន ដូចជាបច្ចេកវិទ្យាបន្ទះឈីប ឧបករណ៍សារធាតុ semiconductor ម៉ាស៊ឺនយន្តហោះជាដើមរបស់ចិននៅអនខ្សោយ ជាងប្រទេសដទៃមួយចំនួន ។ បច្ចុប្បន្ននេះខ្សែសង្វាក់ ផលិតកម្មរបស់ចិនប្រឈមមុខ នឹង ហនិភ័យសុវត្ថិភាពដ៏ធ្ងន់ធ្ងរ ដែលបង្កើតដោយកត្តាអន្តរជាតិ និងព្រឹត្តិការណ៍អន្តរជាតិមួយ ចំនួនដូចជាអាមេរិក ដាក់កំហិត ខាងវិស័យបច្ចេកវិទ្យាខ្ពស់លើចិន ដោយចេតនាជាដើម ដែលបានជំរុញឱ្យលោក Xi Jinping យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះការកសាងប្រព័ន្ធ ឧស្សាហកម្មផលិតកម្មទំនើប។

-តើលោក Xi Jinping ចាត់ចែងការកសាងប្រព័ន្ធ ឧស្សាហកម្មផលិតកម្មទំនើប របស់ចិនតាមយ៉ាងណា?

ក្នុងអំឡុងពេលត្រួតពិនិត្យ ការងារនៅខេត្តJiangsu លោក Xi Jinping បានចាត់ចែងពីការងារនេះថា៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំ លើសេដ្ឋកិច្ចជាក់ស្តែង ពន្លឿនការកសាង ប្រព័ន្ធ ឧស្សាកម្មទំនើបដែលជា សសរទ្រទ្រង់សម្រាប់ ផលិតកម្មជឿនលឿន។ ទីពីរ ការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាបន្តបំផុស រីកចម្រើន ខណៈសហគ្រាសចិន ត្រូវបន្តលើក កម្ពស់ឲ្យ ឧស្សាហកម្មផលិត មានលទ្ធផលកាន់តែច្រេីននិងលេីកកម្ពស់កម្រិត បច្ចេកវិទ្យាខ្ពស់ ប្រែទៅជាឧស្សាហកម្ម ។ ទីបី ធ្វើឱ្យបច្ចេកវិទ្យាគន្លឹះនិងផលិតផលស្នូល កាន់តែប្រសើរឡើង កាន់តែជឿនលឿន ជំរុញភាពឆ្លាតវៃ ភាវូបនីយកម្ម នៃបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនសមត្ថភាពការពារ រ៉ាប់រង និងផ្គត់ផ្គង នៃសន្តិសុខថាមពលជាតិ។

-តើការដែលចិនបង្កើត ប្រព័ន្ធផលិតកម្មទំនើប មានសារៈអ្វីចំពោះពិភពលោក?
ខ្លឹមសារសំខាន់មួយ នៃទស្សនៈគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping គឺ«ជំរុញឱ្យចិនបើកទូលាយដោយកម្រិតខ្ពស់ ចំពោះខាងក្រៅ» ។ លោក Xi Jinping បានបញ្ជាក់ ក្នុងដំណើរ ពិនិត្យការងារថា ប្រទេសចិននឹងឱ្យមានការតភ្ជាប់រវសង ក្នុងប្រទេសនិងអន្តរជាតិ ជំរុញគ្នាទៅវិញទៅមក បន្តប្រើប្រាស់ មធ្យោបាយថ្មី និង ចាត់វិធានការថ្មីនៃការច្នៃប្រឌិត ដើម្បីទាក់ទាញមូលធុនអន្តរជាតិ បន្តបើកទូលាយសម្រាប់ ចិនក្នុងកសាងមជ្ឈមណ្ឌល បើកទូលាយទៅ មកជាមួយសកលលោក បន្តជំរុញពាណិជ្ជកម្មអន្តរជាតិ អភិវឌ្ឍយ៉ាងនវានុវត្តន៍ ដើម្បីពង្រឹងនិងពង្រីក ទីផ្សារអន្តរជាតិ៕
អត្ថបទ៖ដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top