ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍទីក្រុង៖ «ការធ្វើឱ្យមហាជនស្នាក់នៅ ប្រកបដោយកុកភាព និងសុខសប្បាយ ជាគោលដៅចម្បង»

ការប្រកួតកីឡានិស្សិត សកលវិទ្យាល័យពិភពលោក រដូវក្តៅលើកទី៣១ នឹងសម្ពោធបើកធ្វើនៅក្រុងឆឹងទូ ប្រទេសចិន នៅពេលដ៏ខ្លីខាងមុខនេះ។ ទីក្រុងល្បីឈ្មោះ តាមបណ្តាញទំនាក់ទំនងសង្គមមួយនេះ មិនគ្រាន់តែមានខ្លាឃ្មុំផេនដា និងមានភាពស៊ីវិល័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងធំ ដែលមានចំនួនប្រជាជនស្នាក់នៅ លើសពី20លាននាក់ ហើយទំហំGDPប្រហែល 2ទ្រីលានយាន់ប្រាក់ចិន ។ អ្នកស្នាក់នៅក្រុងឆឹងទូ ទទួលបានភាពកម្សាន្តសប្បាយ ពីទីក្រុងឧទ្យានដូចជាការ ៖ បោះជំរំលម្ហែកាយក្នុងសួន ជិះកង់លេងកម្សាន្តតាមផ្លូវបៃតង ឡើងភ្នំមើលថ្ងៃរះ ។ល។ ទីក្រុងនេះមានផ្ទៃដីជាង 1,4ម៉ឺនគីឡូម៉ែត្រការ៉េ អត្រាគ្រប់ដណ្តប់នៃព្រៃឈើមានដល់ទៅ45% មានសួនជាង1300កន្លែង ប្រវែងផ្លូវមានគម្របបៃតង លើសពី5ពាន់គីឡូម៉ែត្រ។ល។

«ទីក្រុងជាកន្លែងដែលមានមនុស្សច្រើនស្នាក់នៅ ជាមួយគ្នា ការកសាងទីក្រុងចាំបាច់ត្រូវតម្កល់ ការធ្វើឱ្យមហាជនស្នាក់នៅ ប្រកបដោយផាសុកភាព និងសុខសប្បាយ ជាគោលដៅចម្បង គួរអភិរក្សនិងផ្តល់ធនធានដ៏ល្អបំផុតជូនប្រជាជន។» ពេលលើកឡើងពីការងារអភិវឌ្ឍន៍ ទីក្រុងរបស់ប្រទេសចិន លោក Xi Jinping អ្នកដឹកនាំប្រទេសចិន បានបញ្ជាក់ថា ត្រូវចងចាំថាត្រូវខិតខំបម្រើប្រជាជន ដោយអស់ពីលទ្ធភាព។

កាលពីឆ្នាំ 2018 ពេលចុះទៅត្រួតពិនិត្យ ការងារនៅក្រុងឆឹងទូ លោក Xi Jinping បានលើកឡើង ជាលើកទីមួយថា ចិនត្រូវផ្តោតលើការ កសាងទីក្រុងឧទ្យាន ។ នៅឆ្នាំ2022 ឆឹងទូបានក្លាយជាគំរូ នៃទីក្រុងឧទ្យានរបស់ចិន។ ប្រជាពលរដ្ឋមានជីវភាព កាន់តែសុខស្រួល កាន់តែល្អបវរ ធម្មជាតិ-មនុស្ស-ទី ក្រុងអភិវឌ្ឍយ៉ាងសុខដុមរមនា នេះជាការស្វែងរកមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិនចំពោះការធ្វើបរិវត្តកម្មផ្លូវអភិវឌ្ឍន៍នៃទីក្រុងថ្មី និងទីក្រុងធំ ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top