បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជួបពិភាក្សា ដាច់ដោយឡែកពីគ្នា មួយជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden អំឡុងពេល នៃកិច្ចប្រជុំកំពូលណាតូ នៅប្រទេសលីទុយនេស៊ី។
ក្រុមការងារសារព័ត៌មាន របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា Zelensky បានសម្តែងការដឹងគុណយ៉ាងខ្លាំង ចំពោះលោក Biden សម្រាប់ជំនួយ ជាពិសេសជំនួយផ្នែកយោធា ដែលសហរដ្ឋអាមេរិក បានផ្តល់ដល់អ៊ុយក្រែន កន្លងមកនិងទៅពេលខាងមុខ ។
លោក Zelensky ក៏បានជំរាបប្រាប់ ទៅកាន់លោក Biden ផងដែរថាអំពីវិវត្តទៅចុងក្រោយ នៃស្ថានភាពប្រយុទ្ធជួរ មុខនិងប្រតិបត្តិការ វាយបករបស់អ៊ុយក្រែន ព្រមទាំងផែនការបន្ថែម នាពេលខាងមុខដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សី ។
គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាមនុស្សនិង ហិរញ្ញវត្ថុសរុបកើនឡើង ទៅដល់៤៣ពាន់លានដុល្លារ មកហើយហើយអាមេរិក នៅតែបន្តប្តេជ្ញាចិត្តដដែល ចំពោះកិច្ចការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ Xinhua