ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ៖ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា- ចិន កាន់តែស៊ីជម្រៅ

រូបភាព៖ General TEA Banh

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា វឌ្ឍនភាព ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានធ្វើឱ្យ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង កងទ័ព ប្រជាជន កម្ពុជា- ចិន កាន់តែស៊ីជម្រៅ។

តាមរយៈគណនីហ្វេសប៊ុក សម្ដេច ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «នៅក្នុងរយៈពេល៩៦ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន បានប្រឈមមុខ និងជម្នះនូវឧបសគ្គជាច្រើន ហើយទីបំផុត សម្រាប់យុគសម័យថ្មី បាននាំមកនូវវឌ្ឍនភាព ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប គួរឱ្យកោតស្ញប់ស្ញែង លើគ្រប់វិស័យទាំង កងទ័ពជើងគោក ជើងទឹក និងជើង អាកាស»។

សម្ដេច ទៀ បាញ់ គួសបញ្ជាក់ថា «វឌ្ឍនភាពនេះ សំដៅការពារជាតិ មាតុភូមិ អធិបតេយ្យភាព ទឹកដីឯករាជ្យ ជាតិ និងសន្តិសុខជាតិ បានធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង កងទ័ពប្រជាជនប្រទេសទាំង២ កម្ពុជា- ចិន»៕

To Top