ព័ត៌មានអន្តរជាតិ

កិច្ចសម្ភាសន៍ជាមួយលោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី ៖ បទពិសោធដ៏ជោគជ័យនៃការធ្វើទំនើបកម្មតាមបែបផែនចិនគឺមានតម្លៃគួររៀនសូត្រ

លោក Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានផ្តួចផ្តើមឱ្យបង្កើនការផ្លាស់ប្តូរក្នុងសង្គមស៊ីវិល ដូចជាវិស័យទេសចរណ៍ និងវប្បធម៌ជាដើម ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងម៉ុងហ្គោលីនិងចិនក្នុងរយៈពេលវែង ។ កាលពីមុន ទូរទស្សន៍ម៉ុងហ្គោលីរប៉ុស្តិ៍លេខ ២ បានផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” ដែលជាខ្សែភាពយន្តដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ុងហ្គោលីដើម្បីណែនាំពីផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន វាទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីទស្សនិកជនក្នុងស្រុក។

អ្នកស្រីផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” និងជានាយកប្រតិបត្តិ នៃទូរទស្សន៍ម៉ុងហ្គោលីប៉ុស្តិ៍លេខ ២ បានថ្លែងថា “ផ្លូវ” តែងតែនាំឆ្ពោះទៅរកការអភិវឌ្ឍនិងវឌ្ឍនភាព ក្រៅពីនេះ “ផ្លូវ” តែងតែតភ្ជាប់ដួងចិត្តរបស់ប្រជាជន ។ យើងសង្ឃឹមថា ប្រជាជនម៉ុងហ្គោលីអាចមើលឃើញ និងយល់ច្បាស់ថា ប្រទេសចិនសម្រេចបាន នូវការអភិវឌ្ឍបែបណាតាមរយៈការសាងសង់ផ្លូវ ។ ដោយផ្អែកលើគំនិតនេះ យើងបានពិភាក្សា និងបង្កើតស្គ្រីប ហើយបន្ទាប់មកបានផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” ។

ទាក់ទងនឹងករណីនេះ ពិធីការិនី Zou Yun បានសួរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានីយទូរទស្សន៍ម៉ុងហ្គោលីបានផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” ដែលទទួលបានការឆ្លើយតបយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ុងហ្គោលី សូមសួរលោកនាយករដ្ឋមន្ត្រីមានការយល់ឃើញយ៉ាងដូចម្តេចចំពោះមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ជាពិសេសគឺផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន?

លោក Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលីបានឆ្លើយតបថា ចំណុចខ្លាំងមួយរបស់ចិន គឺកំណត់ផែនការរយៈពេលវែង និងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគ្រាសឯកជន និងកម្លាំងសង្គមទាំងមូល ដើម្បីសម្រេចបាននូវការអភិវឌ្ឍនៅទីបំផុត។ នេះក៏ជាអាថ៌កំបាំងរបស់ប្រទេសចិនក្នុងការដែលកំណត់គោលដៅនិងអនុវត្តគម្រោងលឿនជាងប្រទេសដទៃ ។

ខ្ញុំធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនលើកហើយ ឃើញថា ប្រទេសចិនមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ នេះជាសមិទ្ធផលនៃមាគ៌ាអភិវឌ្ឍន៍បែបផែនចិនក្នុងយុគសម័យថ្មីនេះ។
នេះជាចំណុចសំខាន់ដែលគួរឱ្យប្រទេសដទៃរៀនសូត្រធ្វើតាម ។ ប្រទេសជុំវិញពិភពលោកក៏ផ្តោតលើការកំណត់ផែនការរយៈពេលវែងផងដែរ។

“ចក្ខុវិស័យឆ្នាំ ២០៥០ ” ដែលលើកឡើងដោយម៉ុងហ្គោលី គឺជាផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៣០ ឆ្នាំ មិនមែនជាការសម្រេចចិត្តដែលស្រាប់តែលើកឡើងនោះទេ។ ខ្ញុំគិតថានេះគឺជាបទពិសោធដែលពិភពលោកទាំងមូលគួរតែរៀនពីប្រទេសចិន ។ ដោយឡែក រូបមន្តអភិវឌ្ឍន៍របស់ប្រទេសចិនមានស្ថិរភាពខ្លាំង ដែលអាចសម្រេចបាននូវការអភិវឌ្ឍរយៈពេលវែង ពោលគឺគ្រោងផែនការអភិវឌ្ឍន៍ និងអនុវត្តតាមវា ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top