ព័ត៌មានជាតិ

មន្ទីរពាក់ព័ន្ធចំនួន២ នៅមណ្ឌលគិរី សហការឈូសឆាយធ្វើផ្លូវវាង ក្រោយផ្លូវជាតិលេខ៧៦ បាត់ស្រុត

ភ្នំពេញ ៖ ក្រោយផ្លូវជាតិលេខ៧៦ ស្ថិតនៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រវែងបណ្ដោយជាង១០ម៉ែត្រ ត្រូវបានបាក់ស្រុតចុះដោយសារតែមេឃភ្លៀងខ្លាំងកាលពីរាត្រីថ្ងៃ១ សីហា ធ្វើឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរនោះ មន្ទីរសាធារណៈការ និងជញ្ជូនបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគិរី បាននិងកំពុងធ្វើការឈូសឆាយផ្លូវវាងហើយ សម្រាប់បំពេញតម្រូវការពលរដ្ឋ ។ នេះបើតាមផេករបស់រដ្ឋបាលខេត្តមណ្ឌលគិរីនារសៀលថ្ងៃ២ សីហា ។

ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃ២ សីហា លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក៏បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតពិនិត្យផ្លូវលេខ៧៦A ៕

To Top