ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ព្រមានពីផលវិបាកដ៏សាហាវ ចំពោះការបញ្ចេញ ទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ

ប្រភព ៖ Xinhua

អ៊ីស្ដង់ប៊ុល៖ អ្នកជំនាញផ្នែកទឹកបានព្រមានថា ការបញ្ចេញចោលទឹកសំណល់ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អាចមានផលវិបាកដ៍សាហាវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Murat Kapikiran ប្រធានសភាវិស្វករកសិកម្មអ៊ីស្តង់ប៊ុល បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរទៅក្នុងសមុទ្រ បានបង្កឱ្យមានការព្រួយបារម្ភជាសកល។

លោក Kapikiran បានប្រាប់ស៊ីនហួរថា “ពិភពលោកដឹងថា អ៊ីសូតូបវិទ្យុសកម្ម នៅក្នុងទឹកកខ្វក់ ដែលនឹងត្រូវបានបញ្ចេញចេញពីហ្វូគូស៊ីម៉ា មានអាយុកាលពាក់កណ្តាល ៣០ឆ្នាំ។

លោក​បាន​បន្ត​ថា “វា​សូម្បី​តែ​គេ​ដឹង​ថា​មួយ​មីលីក្រាម ​វា​មាន​គ្រោះថ្នាក់​គ្រប់គ្រាន់ ​ក្នុង​ការ​បំផ្លាញ​អគារ​ធំ​មួយ ហេតុដូច្នេះហើយ ការបង្ហូរទឹកសំណល់នេះ ទៅក្នុងមហាសមុទ្រ អាចនាំឱ្យមានគ្រោះមហន្តរាយពិភពលោកយ៉ាងទូលំទូលាយ” ។

លោកជឿថា ទឹកកខ្វក់អាចរាលដាលពាស ពេញពិភពលោក ជាមួយនឹងចរន្តទឹកសមុទ្រខ្លាំង ដែលប៉ះពាល់ដល់សុខភាពមនុស្ស ដោយលោកបានលើកឡើងថា “សារធាតុនុយក្លេអ៊ែរ ពិតជានឹងធ្វើឱ្យប៉ះពាល់ ដល់សុខភាពមនុស្ស ឬរចនាសម្ព័ន្ធទំនើប នៅក្នុងខ្សែសង្វាក់អាហារ ហើយនឹងមានឥទ្ធិពលបង្កមហារីក” ។

លោកក៏បានកត់សម្គាល់ផងដែរថា ការបំពុលនេះនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សំបុកត្រីនៅតាមឆ្នេរសមុទ្រ ជាពិសេសនៅតំបន់ប៉ាស៊ីហ្វិក ដែលនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិត។

លោកបានបន្ថែមថា “គេអាចនិយាយបានយ៉ាងច្បាស់ថា វានឹងប៉ះពាល់ដល់ពងត្រីយ៉ាងសំខាន់ និងបង្កឲ្យមានការផ្លាស់ប្តូរនៅក្នុងចំនួនត្រី និងរុក្ខជាតិក្នុងទឹក” ដោយកត់សម្គាល់ថា វាអាចបណ្តាលឲ្យស្លាប់ដល់អ្នក ដែលប្រើប្រាស់ផលិតផលបែបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top