ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ (២៦ សីហា ២០១០/២៦ សីហា ២០២៣) ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងការបំពេញភារកិច្ច ក៏ដូចជាការដឹកនាំកសាង និងអភិវឌ្ឍន៍អង្គភាពឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល១៣ឆ្នាំ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបំពេញភារកិច្ចជាច្រើន ជាមួយរាជរដ្ឋាភិបាល ដូចដឹកយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ទូទាំងប្រទេស ដឹកជញ្ជូនបងប្អូនពលករចំណាក់ស្រុកពីប្រទេសថៃ ជួយអន្តរគមន៍ប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយ គ្រោះរាំងស្ងួត ហេតុការណ៍បាក់រលំអគារ និងដឹកកងទ័ពចល័តទៅតាមគោលដៅ ដោយមិនគិតយប់ថ្ងៃ ទទួលបានបទបញ្ជាភ្លាម ចេញប្រតិបត្តិការណ៍ភ្លាម។

បន្ទាប់ពីបញ្ចប់ពិធី នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនសោធននិវត្តន៍ចំនួន២២រូប ក្នុងម្នាក់ៗទទួលបាន៖អង្ក ១ការ៉ុង​ មី ១កេស​ ត្រីខ ១យួរ​ ទឹកស៊ីអ៉ីវ ១យួរ​ ប្រេងកូឡា ២ដប​ សាប៊ូដុះខ្លួន ២ដុំ​ ក្រម៉ា ១​និងថវិកា ៥០០០០រៀល៕

To Top