ព័ត៌មានអន្តរជាតិ

លោក Xi Jinping ជួបពិភាក្សាការងារ ជាមួយលោក Nicolás Maduro Moro ប្រធានាធិបតី វ៉េណេស៊ុយអេឡា

សៀលថ្ងៃទី១៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Nicolás Maduro Moro ប្រធានាធិបតី វ៉េណេស៊ុយអេឡា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនង រវាងចិននិងវ៉េណេស៊ុយអេឡា ឱ្យឡើងដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់កាលៈទេសៈ ។

លោក Xi Jinping បានលើកឡើងថា ចិននិងវ៉េណេស៊ុយអេឡាជាមិត្តល្អ ដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមក និងជាដៃគូល្អ ដែលអភិវឌ្ឍន៍ជាមួយគ្នា ។ ភាគីទាំងពីរគួរតែជំរុញ ឱ្យកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងចិននិង វ៉េណេស៊ុយអេឡា ទទួលបានសមិទ្ធផល កាន់តែច្រើន ដែលនាំមកនូវសុភមង្គល កាន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាបំពេញបន្ថែមកម្លាំង វិជ្ជមានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ។

លោក Nicolás Maduro Moro បានថ្លែងថា ភាគីវ៉េណេស៊ុយអេឡា គាំទ្រយ៉ាងសកម្ម នូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើង ដោយប្រធានរដ្ឋចិន Xi Jinping ។ ភាគីវ៉េណេស៊ុយ អេឡារីករាយបង្កើន ការផ្លាស់ប្តូរនិង កិច្ចសហប្រតិបត្តិការ ជាមួយភាគីចិន ក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងយន្តការប្រទេស BRICS ជាដើម ដើម្បីគាំពារពហុភាគី និយមនិងផលប្រយោជន៍ ដ៏ត្រឹមត្រូវ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជំរុញការបង្កើត សហគមន៍ រួមវាសនារបស់មនុស្សជាតិ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top