តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសចិន បាននឹងកំពុងបង្កើនការឃ្លាំមើល ជនជាតិជប៉ុនរបស់ខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
ទីក្រុងប៉េកាំង បានស៊ើបអង្កេតសាវតានៃបុគ្គល ដែលពាក់ព័ន្ធនឹងការចរចាលើការបង្ហូរទឹក ហើយច្បាប់ប្រឆាំងចារកម្ម ដែលបានកែប្រែបានចូលជាធរមាន នៅក្នុងខែកក្កដា ដោយពង្រីកវិសាលភាពនៃ អ្វីដែលបង្កើតជាចារកម្ម នៅក្រោមច្បាប់របស់ចិន។
អ្នកជំនាញនយោបាយមួយចំនួនបានឲ្យដឹងថា បក្សកុម្មុយនិស្ត ប្រហែលជាបានព្យាយាមឃុំខ្លួនពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសចិន ដោយមានការដឹកនាំក្រោមការ ដឹកនាំរបស់លោកប្រធានាធិបតីលោក ស៊ី ជីនពីង មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះសកម្មភាពរបស់ ជនបរទេសនៅក្នុងប្រទេស។
អ្នកជំនាញបានឲ្យដឹងថា មានជនជាតិជប៉ុនជាង ១០ម៉ឺន នាក់រស់នៅក្នុងប្រទេសចិន ហើយការព្រួយបារម្ភបានកើនឡើង ក្នុងចំណោមសហគមន៍អន្តរជាតិ អំពីជំហររបស់ទីក្រុងប៉េកាំង ដែលហាក់ដូចជាចាត់ទុកពលរដ្ឋបរទេស ជាចំណាប់ខ្មាំងដ៏មានសក្តានុពល។
នៅខែមេសា ឆ្នាំ២០២១ ប្រទេសជប៉ុន បានសម្រេចចិត្តថាខ្លួននឹងបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចូលទៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក “ក្នុងរយៈពេលប្រហែល ២ឆ្នាំ” ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានផ្តល់ភ្លើងខៀវឱ្យចាប់ផ្តើម ការចេញផ្សាយទឹកនៅថ្ងៃទី២៤ ខែសីហា ដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រទេសចិន។
ប្រទេសជប៉ុនបានអះអាងថា ការហូរទឹករំអិលនេះមានសុវត្ថិភាព ដោយសារទឹក ដែលបានព្យាបាលត្រូវបានពនឺ ដើម្បីកាត់បន្ថយកម្រិតថារធាតុ Tritium មកនៅត្រឹមមួយភាគបួននៃកំហាប់ ដែលត្រូវបានអនុញ្ញាតក្រោមស្តង់ដារសុវត្ថិភាពជាតិ មុនពេលត្រូវបានបញ្ចេញទៅក្នុងសមុទ្រ ៕
ប្រែសម្រួល ឈូក បូរ៉ា