ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាជាមួយ ប្រធានអង្គការ UNDP និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលដឹកនាំក្រុមការងារ AFD ដោយមានការចូលរួមពីថ្នាក់ដឹកនាំ របស់ក្រសួង នៅទីស្ដីការក្រសួងរ៉ែនិងថាមពល។
យោងតាមក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះលោករដ្ឋមន្រ្តី បានលើកឡើង អំពីការអភិវឌ្ឍថាមពលបៃតង និងការពិភាក្សាលើលទ្ធភាព ក្នុងការស្វែងរុករកប្រេងកាត នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានអបអរសាទរ ការចូលកាន់តំណែង និងផែនការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕