ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតប ទៅក្រុមមនុស្ស មួយចំនួន ដែលចោទ ប្រកាន់សម្តេច មិនព្រមចូលរួមដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋថា សម្តេចមិន ដែលព្រងើយកន្តើយក្នុង ការចូលរួមដោះស្រាយកង្វល់គ្រប់គ្នា គឺបានយកចិត្តទុកដាក់ជាប់ជានិច្ច ។
សម្តេចថា “ខ្ញុំដោះស្រាយបញ្ហា កង្វល់របស់ប្រជាពលរដ្ឋ ។ ខ្ញុំយកចិត្តទុកដាក់រហូតមិនដែលព្រងើយកន្តើយ។ មិនមែនខ្ញុំមិនគិតមិនគូនោះទេ” ។
សម្តេចបន្តថា ក្នុងរយៈពេល នៃការចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មីជាង៤០ថ្ងៃមកនេះ ប្រហែលពួកគេមិន ដែលដឹងពីរបៀបធ្វើការ របស់សម្តេចនោះទេ បានចេះតែចោទប្រកាន់ មកលើសម្តេចរហូត ។ ជាក់ស្តែងចំពោះបញ្ហានានា ទោះបីជាសម្តេចមិនបញ្ចេញ សារដោយផ្ទាល់ក៏ដោយ ប៉ុន្តែសម្តេច បានបញ្ជាទៅជំនាញ ជាអ្នកចេញមុខដោះស្រាយ ដោយមិនគ្រប់បញ្ហា សម្តេចចេញមុខ រហូតនោះទេ គឺមានក្រុមជំនាញផ្សេងៗ ៕