ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ករណីសាងសង់សំណង់ នៅថៃ ស្រដៀង ប្រាសាទអង្គរ ក្រសួងវប្បធម៌កម្ពុជា -ថៃ កំពុងធ្វើការជាមួយគ្នា

ភ្នំពេញ ៖ ចំពោះករណីការសាងសង់ សំណង់មួយកន្លែង ស្ថិតនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃស្រដៀង ប្រាសាទអង្គរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្តេចបានជួបពិភាក្សា ជាមួយលោកសេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្រ្តីថៃផងដែរ ក្នុងឱកាសលោក បំពេញទស្សនកិច្ច នៅកម្ពុជាកន្លងមក ដោយទុកលទ្ធភាព ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ថៃ ធ្វើការជាមួយគ្នា ។

សម្តេចថ្លែងរំលឹកករណីនេះ គឺ បានកើតឡើងតាំង ពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយក្រសួងនិងទូតខ្មែរ យកចិត្តទុកដាក់ជាហូរហែរ “ខ្ញុំឲ្យក្រសួងវប្បធម៌ចរចា (ជាមួយក្រសួងវប្បធម៌ថៃ) និងតាមដានរហូត”។

បើតាមក្រសួងវប្បធម៌ខ្មែរ គឺករណីនេះសំណង់នេះ បានផ្ទុះឡើង តាំងអំឡុងឆ្នាំ២០២១ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ពោរនាថ្មីៗនេះបានផ្ទុះឡើងវិញ ហើយក្រសួងវប្បធម៌ខ្មែរ ក៏បានចេញលិខិតបកស្រាយនិងបំភ្លឺ ។ លិខិតបញ្ជាក់ថា ក្រសួងបន្តយកចិត្តដោះស្រាយរហូត ដោយបានចាត់ក្រុមការងារ ជំនាញតាមដាន ជាប្រចាំតាំងពីដើមមក ៕

To Top