ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ចុះបញ្ជីខ្មៅមេដឹកនាំ កងជីវពលអ៊ីរ៉ាក់

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាត់ទុកមេដឹកនាំ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលបានសម្លាប់បុគ្គលិក អាមេរិកយោធាអាមេរិកម្នាក់ ក្នុងការវាយប្រហារដោយ គ្រាប់រ៉ុកកែតលើយោធាអ៊ីរ៉ាក់ កាលពីពេលថ្មីៗនេះ ថាជាភេរវករពិភពលោក។

ក្រសួងការបរទេសអាមេរិក បានប្រកាសការចាត់ទុកលោក Ahmad al-Hamidawi ជាមេដឹកនាំកងកម្លាំងជីវពល Kata’ib Hezbollah ថាជាភេរវករពិភពលោកនេះ គឺដើម្បីទប់ស្កាត់មិនឲ្យលោក រៀបគម្រោងធ្វើការវាយប្រហារភេរវកម្ម នេះបើតាមការនិយាយរបស់រដ្ឋបាលលោក ត្រាំ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ពួក Kata’ib Hezbollah ជាក្រុមភេរវកម្មមួយ ដែលធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់នោះ បានអះអាងទទួលខុសត្រូវ ចមពោះការវាយប្រហារភេរវកម្មមួយចំនួន ទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top