បូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា កងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ី (FAC) ឧទ្ធម្ភាគចក្រយោធា ១គ្រឿង របស់ប្រទេសកូឡុំប៊ី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅភាគកណ្តាលខេត្ត Cundinamarca ដោយបានសម្លាប់មនុស្សអស់៣នាក់ ក្នុងចំណោមសមាជិកអាកាសយានិកនៅលើយន្តហោះចំនួន ៥នាក់ ។
ខាង FAC បាននិយាយថា “របាយការណ៍ពីកងទ័ពអាកាសបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Huey II helicopter ដែលបានហោះហើរចន្លោះតំបន់ សឹកសង្គ្រាមអាកាសលេខ៤ នៅក្រុង Melgar ឆ្ពោះទៅកាន់ Tolima” និងតំបន់បញ្ជាការដ្ឋានថែទាំអាកាសចរណ៍របស់ក្រុង ម៉ាឌ្រីដ នៅ Cundinamarca បានធ្លាក់នៅតំបន់ Bojaca ។
ទីភ្នាក់ងារគ្រប់គ្រងហានិភ័យរបស់ខេត្ត Cundinamarca បាននិយាយថា អ្នកនៅមានជីវិតរស់ចំនួន ២នាក់ នៅជាប់នឹងឧទ្ធម្ភាគចក្រដែលធ្លាក់រកផ្ទុះឆេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា