រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោកXi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Joko Widodo ប្រធានាធិបតីឥណូ្ឌណេស៊ី ដែលអញ្ជើញមកចូលរួមវេទិកាកំពូល ”ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតលើកទី៣ ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ។
លោក Xi Jinping បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ី ជាទីកន្លែងដែលខ្ញុំលើកឡើងជាលើកដំបូង នូវគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង” ផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១” ។ ភាគីចិន រីករាយចិត្តចាត់ទុកការរួមគ្នា កសាងសហគមន៍រួម វាសនាចិន និងឥណ្ឌូណេស៊ី ជាការដឹកនាំទំនាក់ទំនងទ្វេភាគី ឱ្យអភិវឌ្ឍ ដោយយូរអង្វែង និងមានស្ថិរភាព ដើម្បីផ្តល់កម្លាំងចលកកាន់តែខ្លាំង ដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាព និងវិបុលភាព នៃអន្តរជាតិនិងក្នុងតំបន់ ។
លោក Xi Jinping បានបញ្ជាក់ថា ផ្លូវដែកល្បឿនលឿន Jakarta-Bandung គឺគម្រោងសំខាន់ ដែលប្រទេសចិន និងឥណ្ឌូណេស៊ី រួមគ្នាកសាង” ខ្សែក្រវាត់ និងផ្លូវ”ភាគីចិនរីករាយរួម ជាមួយប្រទេស ឥណ្ឌូណេស៊ី បូកសរុបបទពិសោធជោគជ័យ ដើម្បីធ្វើឱ្យផ្លូវដែកនេះ ដំណើរ ការដោយគុណភាពខ្ពស់ និងជួយជំរុញ សេដ្ឋកិច្ច នៅតំបន់ជុំវិញផ្លូវដែកឱ្យបានរីកចម្រើន ។
ជាការឆ្លើយតប លោកJoko Widodo បានថ្លែងថា ផ្លូវដែកល្បឿនលៀនJakarta-Bandung បានបញ្ចប់ការសាងសង់ នាខែតុលានេះ តាមពេលកំណត់ ។ ប្រទេសឥណ្ឌូណេស៊ី ចាត់ទុកប្រទេសចិន ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្ឃឹម អាចរួមជាមួយប្រទេសចិន ដើម្បីបង្កើនការទាក់ទងនិងកិច្ចសហប្រតិបត្តិការ ថែមមួយកម្រិតទៀត ដែលមិនគ្រាន់តែមានអំណោយផល ដល់ប្រជាជន នៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ក្នុងការជំរុញសន្តិភាពនិង ភាពរុងរឿងក្នុងតំបន់ផងដែរ ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានរួមគ្នា បើកស្លាកឱ្យការចាប់ដំណើរ ការជាផ្លូវការ នូវផ្លូវដែកល្បឿនលឿន Jakarta-Bandung ហើយធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទ្វេភាគី ជាច្រើនក្នុងនោះ រួមមានយន្តការសម្របសម្រួលកិច្ចការ កិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ” ការអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលការអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រជាដើម ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជា