ព័ត៌មានអន្តរជាតិ

ឆ្លងកាត់ភ្នំនិងសមុទ្រ តើគម្រោងសហប្រតិបត្តិការរវាងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានអ្វីខ្លះ?

«ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺចង់ស្វែងរកនូវការអភិវឌ្ឍ គោលបំណងឈ្នះ-ឈ្នះ និងដើម្បីបង្ហាញពីក្តីសង្ឃឹម។» នេះបើតាមការលើកឡើងរបស់លោក XiJinping ប្រធានរដ្ឋចិនក្នុងឱកាសរៀបចំពិធីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣។

រយៈពេល ១០ ឆ្នាំកន្លងទៅ បណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ជំរុញឱ្យមានការងារធ្វើ កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសាធារណៈ។ ប្រទេសចិនបានបញ្ចូនអ្នកជំនាញកសិកម្មចំនួនជាង ២ពាន់នាក់ទៅកាន់តំបន់និងប្រទេសចំនួនលើសពី ៧០ ដើម្បីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្មចំនួនជាង ១៥០០គម្រោង ដែលបានជួយប្រទេសជាច្រើនកាត់បន្ថយភាពក្រីក្រនិងបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ប្រទេសចិនបានអនុវត្តគម្រោងជួយជួសជុលវត្ថុបុរាណនិងវិកិណ្ឋដ្ឋានជាមួយប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួន ១៧ ប្រទេស ដែលបានបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងវប្បធម៌ផ្សេងៗគ្នា។ អ្នកទាំងឡាយបានពួតដៃកសាងប្រទេសរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ រួមគ្នាចែករំលែកជីវភាពកាន់តែល្អបវរនិងសុភមង្គល៕

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាគម្រោងមានលក្ខណៈតំណាងដែលចិននិងកម្ពុជារួមគ្នាកសាង “ ខ្សែក្រវាត់និងផ្លូវ” ។

គម្រោងជួសជុលប្រាសាទអង្គរវត្ត

ផ្លូវដែកល្បឿនលឿនក្រុងហ្សាកាដា-ក្រុងបានឌុង ជាផ្លូវដែកល្បឿនលឿនទីមួយនៃអាស៊ីអាគ្នេយ៍ ដែលជាគម្រោងមានលក្ខណៈតំណាងដែលចិននិងឥណ្ឌូណេស៊ីរួមគ្នាកសាង “ ខ្សែក្រវាត់និងផ្លូវ” ។

គម្រោងជួសជុលទីក្រុងបុរាណ Khiva ប្រទេសអ៊ូសបេគីស្ថាន

គម្រោងជួសជុលប្រាសាទ Lalitpur ប្រទេសនេប៉ាល់

បន្លែផ្លែឈើច្រើនបែបយ៉ាងមកពីប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានដាក់លើតុបាយរបស់ប្រជាជនចិន

ស្មៅ Juncao ជារុក្ខជាតិអាចដាំផ្សិតសម្រាប់ទទួលទាននិងធ្វើថ្នាំ បច្ចេកទេសដាំដុះស្មៅនេះបង្កើតដោយអ្នកជំនាញកសិកម្មចិន ដែលត្រូវបាននាំចូលក្នុងប្រទេសមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនិងក្នុងទ្វីបអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនជាបណ្តើៗ ដែលត្រូវបានប្រជាជនក្នុងតំបន់ហៅថា “ស្មៅសុភមង្គល”៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top