នយោបាយ

សិរិមង្គល និងវឌ្ឍនភាព ទៅអនាគតដ៏ភ្លឺស្វាង ក្រោមមាគ៌ា ១ទសវត្សរ៍ នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ

ឆ្នាំ២០២៣ គឺជាពេលវេលា១ទសវត្សរ៍ នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានប្រកាស ដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ត្រូវបានពន្លាតដំណើរ របស់ខ្លួនពីបណ្តាប្រទេស នៅអាស៊ីកណ្តាល ទៅកាន់ជាង១៥២ប្រទេស និង ជាង៣២ អង្គការអន្តរជាតិ ហើយដំណើរនេះ ជាដំណើរមិត្តភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការពិគ្រោះយោបល់ ដ៏ទូលំទូលាយ និងការចូលរួមចំណែកផ្តល់ ផលប្រយោជន៍រួម ព្រមទាំងបានចូលរួម អនុវត្តជាង៣000គម្រោង កិច្ចសហប្រតិបត្តិការនៅជុំវិញពិភពលោក ក្នុងបំណងលើកកម្ពស់ការ អភិវឌ្ឍនិងបង្កើនភាព ធូរធា ដល់ជីវភាពរស់នៅ របស់មនុស្សជាតិ។ ដំណើររយៈពេល១ទសវត្សរ៍បានជំរុញ ឱ្យមានការវិនិយោគលើទំហំថវិកា ជិតមួយពាន់ពាន់លានដុល្លារអាមេរិក ហើយបានត្រួសត្រាយមាគ៌ា របស់ខ្លួនក្លាយជាមាគ៌ាឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការ ក្នុង រង្វង់យន្តការពហុភាគីនិយម និងមិត្តភាពដោយឈរលើ គោលការណ៍ឈ្នះ-ឈ្នះ ។

ឆ្នាំ២០២៣គឺជាការចេញ ដំណើរប្រកបដោយភាព ស្វាហាប់របស់ប្រទេសចិនក្នុងល្បឿនទំនើបកម្មសង្គម ហើយដែលប្រទេសចិន កំពុងបន្តលើកទឹកចិត្ត ដល់បណ្តា ទាំងអស់រួមគ្នា នៅក្នុង ការចារទំព័រថ្មី នៃប្រវត្តិសាស្រ្តទំនើបកម្មរបស់ប្រទេសរៀងៗខ្លួន ហើយរួមគ្នាជាមួយប្រទេសចិន ក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានអាយុកាល១ទសវត្សរ៍ ដើម្បីបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការក្នុងយន្តការ ពហុភាគីនិយមផ្តើមយុគសម័យថ្មី ក្នុងការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ។
ដំណើររយៈពេល១ ទសវត្សរ៍ប្រកបដោយភាពក្លៀវក្លា រក្សាបាននូវគោលបំណងដើម នៃមរតកផ្លូវសូត្រដែលបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូល ឬ បរិយាប័ន្ន ការរៀនសូត្រពីគ្នា ទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមនិង ឈ្នះ-ឈ្នះ បានកើតមានឡើង ដោយសារប្រទេស ទាំងអស់ យល់ស្របគ្នាថា«អ្វីៗទាំងអស់រស់ នៅប្រកបដោយភាពសុខដុមរមនា និងរីកចម្រើន ជាមួយនឹងការកម្លាំងសាមគ្គី ការគោរព និងការផ្តល់តម្លៃឱ្យគ្នា ទៅវិញទៅមក»។

ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សមស្រប ដែលប្រទេសចិនបានរៀបចំនូវវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវលើកទី៣ (ថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា) សម្រាប់ប្រមូលផ្តុំនូវធាតុចូល ដ៏សំខាន់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ពីបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់ ពីក្រុមវិនិយោគិន ក្នុងវិស័យឯកជន ពីសង្គមស៊ីវិល នៃបណ្តាប្រទេស ទាំងឡាយ ជាង១៥០ប្រទេស ដើម្បីពិភាក្សាអំពីផែនការ អភិវឌ្ឍនិងគូរប្លង់មេ សម្រាប់ការសាងសង់រួមគ្នា ប្រកបដោយគុណភាពខ្ពស់ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និង ផ្លូវដើម្បីត្រួសត្រាយ នូវមាគ៌ានាំ ឱ្យខ្យល់និទាឃរដូវ និងកម្លាំងជំរុញចលករ ដ៏មហិមាក្នុងការបង្កើនល្បឿន អភិវឌ្ឍខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការសាង នូវអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ឆ្នាំ២០២៣ គឺជាពេលវេលា ដែលពិភពលោកយល់ច្បាស់ ពីតម្លៃសន្តិភាព ក្នុងពេល ដែលប្រទេសមួយ ចំនួន កំពុងស្ថិតនៅក្នុងសង្គ្រាម ដ៏ក្តៅគគុក ដាបទៅដោយឈាម ហើយប្រទេសទាំងអស់ស្ថិត នៅក្នុងវិបត្តិសេដ្ឋកិច្ច ដ៏គួរឲ្យព្រួយបារម្ម។ ក្នុងន័យនេះ មនុស្សជាតិគ្មានអ្វីត្រូវលាក់លៀម ហើយបាននិយាយ ដោយចំហថា សន្តិភាពនិងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នារួម ដែលយើងត្រូវរួមគ្នាបង្កើតឡើងស្រប តាមគោលបំណង ដែលមានចែងយ៉ាងច្បាស់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ។ យ៉ាងណាមិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលបានចេញដំណើរ ១ទសវត្សរ៍មកនេះ បាននិង ឈានកាន់តែកៀក ទៅនឹងគោលដៅនេះ ។ វេទិកាកិច្ចសហប្រតិបត្តិការ អន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ ដែលបានប្រារព្ធនៅរដ្ឋធានីប៉េកាំង បាននិងកំពុងឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់មនុស្សជាតិ ផ្លាស់ប្តូរបទពិសោធន៍ដ៏ជូរចត់ និងបន្តរួមគ្នាឆ្ពោះទៅមុខ នៅលើផ្លូវម៉ារ៉ាតុង នៃសន្តិភាពនិងការអភិវឌ្ឍ។

ជារួម ពេលវេលា១ទសវត្សរ៍កន្លង មកនេះបានក្លាយជា សក្ខីភាពបញ្ជាក់យ៉ាង ប្រត្យក្សថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បាននិងកំពុងគិតគូរយ៉ាងច្បាស់លាស់ ពីមូលដ្ឋានគ្រឹះ នៃសន្តិភាពនិងការអភិវឌ្ឍ សម្រាប់មនុស្សជាតិ ជំនាន់របស់យើងនាពេលនេះ ហើយកំពុងត្រួសត្រាយមាគ៌ា ទទួលខុសត្រូវ ចំពោះមនុស្សជាតិជំនាន់ ក្រោយផងដែរ ។ វេទិកាកិច្ចសហប្រតិបត្តិការ អន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ មជ្ឈមណ្ឌលរួមកម្លាំងសាមគ្គីពហុភាគី និយមដែលពោរពេញ ដោយការបើក ចំហនិងការរួមបញ្ចូលគ្នា ព្រមទាំងគោលដៅក្នុងការជំរុញ បុព្វហេតុដ៏ធំអស្ចារ្យ នៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូល ៕ ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top